រួសរាន់ចុះឈ្មោះ! សាលាដ៏ល្បី១នៅភ្នំពេញ កំពុងបើកបង្រៀនធ្វើនំបុ័ងជាមួយគ្រូមានជំនាញ គ្មានគិតលុយសូម្បី១រៀល
ធី ស្រីល័ក្ខ•SEPTEMBER 25 2026•908 views

កាលពីមុន ដើម្បីចង់ចេះជំនាញឆុងកាហ្វេឬធ្វើនំដើម្បីមកបើកហាងរកស៊ីបាន គេត្រូវចំណាយលុយយ៉ាងច្រើនដើម្បីទៅរៀនតាមសាលាល្បីៗទាំងក្នុងនិងក្រៅប្រទេស។ ប៉ុន្តែពេលនេះលែងលំបាកដូចពីមុនទៀតហើយ ខណៈនាពេលនេះសាលាវិជ្ជាជីវៈទេសចរណ៍កំពុងបើកវគ្គបង្រៀនដុតនំដោយឥតគិតថ្លៃ ដូច្នេះសម្រាប់បងប្អូនដែលចង់រៀនប្រញាប់ចុះឈ្មោះឲ្យហើយទៅ។

 

យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ សាលាវិជ្ជាជីវៈទេសចរណ៍បានឲ្យដឹងថា សម្រាប់អ្នកចង់ចេះធ្វើនំឆ្ងាញ់ៗ ដោយខ្លួនឯងឱកាសរៀនជំនាញ BAKING COURSE មកដល់ហើយ ដោយនៅក្នុងវគ្គនេះ អ្នកនឹងបានរៀនដូចជា៖ បច្ចេកទេសធ្វើនំ និងផលិតផលដើម្បីធ្វើនំ, ការរៀបចំ និងប្រើប្រាស់ឧបករណ៍ធ្វើនំ, ការតុបតែងនំឱ្យស្អាត និងទាក់ទាញ, ការអនុវត្តជាក់ស្តែងជាមួយគ្រូបណ្តុះបណ្តាល, ចំណេះដឹង និងជំនាញដែលអាចយកទៅប្រើប្រាស់ក្នុងការងារ ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន។

820409112 1694299429363226 5263318552643559474 N

គួរជម្រាបថា សម្រាប់វគ្គនេះគឺសិក្សារយៈពេល ៥ថ្ងៃ ចាប់ពីម៉ោង១៥:០០ ដល់ម៉ោង ១៧:០០រសៀល រៀនចាប់ពីថ្ងៃទី១៩ ដល់២៣ ខែតុលា ឆ្នាំ២០២៦។ ដោយឡែកក្រោយបញ្ចក់វគ្គដុតនំ លោកអ្នកនឹងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ បង្រៀនដោយគ្រូមានបទពិសោធន៍ ការអនុវត្តន៍ជាក់ស្តែង ឪកាសការងារផងដែរ។ ដូចនេះបងប្អូនប្រញាប់ចុះឈ្មោះឡើង ព្រោះបិទទទួលពាក្យនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះហើយ។ ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៨១ ២៨៨ ៨១៧ ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia