អ្នកជំនាញ ប្រាប់ចំៗទម្លាប់អាក្រក់ ៣នេះ ធ្វើឲ្យអ្នកមិនសល់លុ.យ ទោះខំរ.កស៊ី ធ្វើកា.រខ្លាំងក៏ដោយ
Kan DaraFEBRUARY 18 20268 views

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីប្រឹងដូចគេឯងដែរ បាយទឹកមិនទៀង គេងយប់ជ្រៅត្រូវងើបពីព្រលឹង គ្មានពេលវេលាជួបជុំគ្រួសារ អ្នកខ្លះប្រឹងរាប់ឆ្នាំ តែងាកមកមើលលទ្ធផលវិញស្ទើរពុំមានសល់អ្វីជាដុំគំភួន? ឆ្លើយតបនឹងបញ្ហាដ៏រសើបនេះ អ្នកស្រី Mariel Beasley អ្នកស្រាវជ្រាវ និងជាសហស្ថាបនិកនៃ Common Cents Labs បានប្រាប់ចំៗពីទម្លាប់អាក្រក់ធំៗ៣ ជាមូលហេតុ ធ្វើការ ឬរកស៊ីយូរតែមិនសល់លុយសោះ៖

 

/. ទម្លាប់មើលស្រាយលើការចំណាយតូចៗ

 

មនុស្សជាច្រើនបានមើលរំលងការចំណាយតូចតាច ខណៈវាប្រៀបដូចជាចន្លោះប្រហោងតូចៗដែលធ្វើឲ្យលុយរបស់យើងហូរចេញបន្តិចម្តងៗរហូតដល់អស់។ ម្យ៉ាងវិញទៀត ប្រភពនៃការចាយលុយរាយមាយតាមអារម្មណ៍គឺបណ្តាលមកពីយើងមិនបានរៀបចំផែនការចំណាយឲ្យបានត្រឹមត្រូវ។

/. ទម្លាប់ឃើញភ្លាមទិញភ្លែត

 

នរណាក៏មានចំណង់ដែរ ប៉ុន្តែអាចគ្រប់គ្រងបានឬមិនបានគឺអាស្រ័យទៅលើខ្លួនយើង។ មនុស្សមួយចំនួនចូលចិត្តចំណាយលុយទៅតាមចំណង់អារម្មណ៍មួយឆាវៗ ដោយពុំគិតពីតម្រូវការ ឬគុណភាព និងគុណតម្លៃសម្រាប់រយៈពេលវែងនោះទេ។ លោកស្រី Beasley បានពន្យល់ថា៖ «យើង​មាន​ទំនោរ​ទៅ​រក​អ្វី​ដែល​ធ្វើឲ្យយើងមាន​អារម្មណ៍​ល្អ​ក្នុង​ពេល​បច្ចុប្បន្ន​ ទំនោរនេះហើយដែលនាំឲ្យមនុស្សហូតលុយពីហោប៉ៅរបស់ខ្លួនទាំងសប្បាយចិត្ត ដើម្បីបំពេញចំណង់ក្នុងមួយខណៈពេល ហើយចុងបញ្ចប់នាំទៅរកការជួបវិបត្តិលុយកាក់»។

/. ទម្លាប់ទិញរបស់ដើម្បីអួតអ្នកដទៃ ឬទិញតាមគ្នា

 

វាមិនមែនជាហេតុផលត្រឹមត្រូវឡើយ ដែលមនុស្សមួយចំនួនចូលចិត្តទិញរបស់ល្អៗថ្លៃៗដូចជា ឡានទំនើប ផ្ទះតម្លៃខ្ពស់ របស់ប្រែន ដើម្បីចង់ទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន ឬទិញតាមគ្នា។ ពួកគេបានចំណាយលុយជាច្រើនទៅលើរបស់ទាំងអស់នោះ ដើម្បីតែចង់បង្ហាញពីភាពស៊ីវីល័យ និងភាពហ៊ឺហារបស់ខ្លួនតែប៉ុណ្ណោះ។ អ្នកស្រី Beasley បាននិយាយថា «យើងប្រហែលជាដឹងថា មិត្តភក្តិឬអ្នកជិតខាងរបស់យើងទិញសំលៀកបំពាក់នៅឯណា និងរថយន្តប្រភេទណាដែលពួកគេបើកបរ ប៉ុន្តែយើងមិនបានដឹងទេថា ចរន្តលំហូរសាច់ប្រាក់របស់ពួកគេបែបណា? ពួកគេសន្សំប្រាក់ប៉ុន្មានសម្រាប់ការចូលនិវត្តន៍ទេ? ឬថាតើពួកគេមានគណនីសង្គ្រោះបន្ទាន់ដែរឬទេ? រឿងទាំងនេះយើងមិនបានដឹងសោះឡើយ ហើយបន្ទាប់មកយើងក៏បង្កើតទម្លាក់ចំណាយទៅលើរបស់ទាំងនោះដូចពួកគេដែរ»។

 

យ៉ាណាមិញ ប្រសិនបើអ្នកមើលឃើញថា ខ្លួនមានទម្លាប់ទាំង៣ខាងលើ ចូរពិចារណាឡើងវិញ និងរៀបចំផែនការលុយកាក់ឲ្យបានត្រឹមត្រូវ ត្បិតអនាគតអ្នកទៅជាយ៉ាងណា គឺអាស្រ័យលើសកម្មភាពដែលអ្នកប្រព្រឹត្តនាថ្ងៃនេះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia