អរគុណទឹកចិត្ត! ឃើញវីដេអូបងៗភ្លាម បាកាសមិនបង្អង់ឧបត្ថម្ភភ្លែត តាមនាយពាក់មី ជូនវីរកងទ័ពជួរមុខលើកកម្លាំងចិត្តការពារមាតុភូមិ
Daneth MechJANUARY 16 2026

កាលពីពេលថ្មីៗនេះ​វីរកងទព័ជួរមុខកម្ពុជាដែលកំពុងឈរជើងការពារទឹកដីនៅតាមបន្ទាត់ព្រំដែនបានបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងការទទួលទានភេសជ្ជៈប៉ូវកម្លាំងបាកាសដែលអាចជួយបន្សាបជាតិគីមីពីផ្សែងពុលរបស់សត្រូវឈ្លានពានបាន។ វីរកងទព័ជួរមុខបានបង្ហាញពីតម្រូវការចាំបាច់បំផុតក្នុងការទទួលទានភេសជ្ជៈប៉ូវកម្លាំងបាកាសនៅពេលបំពេញការងារដើម្បីបំបាត់ភាពងងុយគេង​ និង ដើម្បីពង្រឹងស្មារតី​។ ការលើកឡើងនេះធ្វើឡើងក្នុងវីដេអូខ្លីមួយផ្ញើដល់នាយពាក់មីក្នុងគោលបំណងស្នើរសុំការឧបត្ថម្ភជាភេសជ្ជៈប៉ូវកម្លាំងបាកាសបន្ថែមដល់ពួកគាត់។

 

Photo 2026 01 16 16 39 11 (3)

Photo 2026 01 16 16 39 11

2

 

ភ្លាមៗក្រោយទទួលបានវីដេអូរបស់វីរកងទព័ជួរមុខ នាយពាក់មីបានធ្វើទំនាក់ទំនងទៅកាន់ក្រុមហ៊ុនភេសជ្ជៈបាកាស។​ ដោយមើលឃើញពីការលះបង់របស់បងៗជាវីរកងទព័ជួរមុខចំពោះការការពារជាតិមាតុភូមិ និងដោយឃើញពីតម្រូវការចាំបាច់ ក្រុមហ៊ុនភេសជ្ជៈបាកាសបានឧបត្ថម្ភភ្លាមៗតារយៈនាយពាក់មីដើម្បីផ្តល់ភេសជ្ជៈបាកាសដល់កងទព័ជួរមុខចំនួនបីអង្គភាព។ ដើម្បីជាការសាមគ្គីជាមួយប្រជាជនកម្ពុជា​ និង កងទព័ជួរមុខ​​ ក្រុមហ៊ុនភេសជ្ជៈបាកាសបាននិងកំពុងបន្តឧបត្ថម្ភដល់ កងទព័ជួរមុខជាបន្តបន្ទាប់​។ ជាក់ស្តែងក្រុមហ៊ុនបានឧបត្ថម្ភជាភេសជ្ជៈបាកាសរាប់ពាន់កេសដល់ក្រសួងស្ថាប័ន​ និង តាមរយៈសាលាខេត្តនានានៅទូរទាំងប្រទេស។

នាយពាក់មីបានសង្កត់ធ្ងន់ថា៖ ភេសជ្ជៈប៉ូវកម្លាំងបាកាសមានប្រសិទ្ធភាពជួយសង្គ្រោះបឋមនៅពេលបងៗកងទព័ជួរមុខទទួលរងផ្សែងគីមីពុល បាកាសអាចជួយពួកគាត់ពង្រឹងស្មារតីមុនពេលមកទទួលការព្យាបាលនៅមន្ទីរពេទ្យ។

សូមគូសបញ្ជាក់ដែរថាបាកាសជាភេសជ្ជៈប៉ូវកម្លាំងរបស់ប្រទេសកូរ៉េដែលត្រូវបានផលិតដោយក្រុមហ៊ុនផលិតឳសថដ៏ធំរបស់ប្រទេសកូរ៉េតាំងពីឆ្នាំ១៩៦៣។ ភេសជ្ជៈប៉ូវកម្លាំងបាកាសត្រូវបានផលិតឡើងដោយផ្តោតលើគុណភាព​ និងការគិតគូរពីសុខភាពអ្នកទទួលទានជាចំបងដែលធ្វើអោយបាកាសល្បីល្បាញនៅលើទីផ្សារជាច្រើនប្រទេសនៅលើពិភពលោក។ ភេសជ្ជៈប៉ូវកម្លាំងបាកាសត្រូវបានទទួលស្គាល់ដោយអ្នកទទួលទានថាមានប្រសិទ្ធភាព​បំបាត់អាការៈងងុយគេង​ បំបាត់ភាពនឿយហត់និងអស់កម្លាំង​ ព្រមទាំងជួយពង្រឹងស្មារតីក្នុងការបើកបរ។  ​​  

សូមទស្សនាវីដេអូក្នុងតំណរខាងក្រោម៖

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia