B’GROCERIES Hyperstore ដែលជាយីហោផ្សារទំនើបទាន់សម័យមួយ ដែលប្រមូលផ្ដុំផលិតផលជាច្រើនមុខ បានប្រកាសបើកដំណើរការសាកល្បង (SOFT OPENING) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងកោះនរា រាជធានីភ្នំពេញ។
សម្រាប់ការបើកដំណើរការនេះដែរ B’GROCERIES Hyperstore នឹងផ្ដល់ជូននូវផលិតផល និងសេវាកម្មដែលគុណភាពដូចជា៖ ផលិតផលសម្រស់, ផលិតផលថែទាំទារក, សាច់និងគ្រឿងសមុទ្រដែលមានគុណភាព, ទឹកបរិសុទ្ធ ទឹកផ្លែឈើ ភេសជ្ជៈហ្គាស កាហ្វេ ទឹកដោះគោ តែ បន្លែផ្លែឈើស្រស់ៗ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃជាច្រើនប្រភេទ។
ដូច្នេះសម្រាប់លោកអ្នកដែលចង់ទទួលបានបទពិសោធ៍ថ្មី និងទំនិញដែលមានគុណភាព សូមអញ្ជើញមកកាន់ B’GROCERIES Hyperstore ដែលជាគោលដៅថ្មីសម្រាប់ការទិញទំនិញប្រចាំថ្ងៃ ប្រកបដោយភាពងាយស្រួល គុណភាព និងភាពស្រស់ថ្មី។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 011 628 818។
សូមជម្រាបថា ទីក្រុងរណបកោះនរា គឺជាតំបន់បណ្តុំអាជីវកម្មដ៏មានសក្តានុពល និងកំពុងរីកចម្រើនយ៉ាងខ្លាំង។តំបន់នេះត្រូវបានរៀបចំ និងអភិវឌ្ឍឡើងមិនត្រឹមតែសម្រាប់ជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអាជីវកម្មចម្រុះផងដែរ ដែលរួមមាន៖
អគារពាណិជ្ជកម្ម និងការិយាល័យ៖ មានការសាងសង់អគារខ្ពស់ៗ និងកន្លែងធ្វើការទំនើបៗ ដែលទាក់ទាញក្រុមហ៊ុនសាជីវកម្ម ទាំងក្នុង និងក្រៅស្រុក។
អាជីវកម្មសេវាកម្ម និងហាងនានា៖ មានវត្តមានរបស់ហាងកាហ្វេប្រេនៗល្បីៗ ភោជនីយដ្ឋាន សណ្ឋាគារ និងកន្លែងកម្សាន្តផ្សេងៗ ដើម្បីបម្រើឱ្យតម្រូវការរបស់អ្នករស់នៅ និងអ្នកមកលេងកម្សាន្ត។
គម្រោងអចលនទ្រព្យពាណិជ្ជកម្ម៖ ការិយាល័យលក់ (Showrooms) ខុនដូប្រណិតៗ និងផ្ទះអាជីវកម្ម ដែលបង្កើតជាឱកាសរកស៊ី និងវិនិយោគយ៉ាងធំធេង៕


