រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុន AVATAR X Cambodia បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ធនាគារឯកទេស ដូនពេញ ម.ក និង ក្រុមហ៊ុន ជែតស៍ គ្រុប ឯ.ក។ កិច្ចសហប្រតិបត្តិការត្រីភាគីនេះធ្វើឡើងក្នុងគោលបំណងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ និងឥណទានកាន់តែងាយស្រួល ដល់អតិថិជនដែលមានបំណងបង់រំលោះ ឬទិញម៉ូតូប្រេន AVATAR X។

កិច្ចសហការនេះជាជំហានដ៏សំខាន់ក្នុងការសម្រួលនីតិវិធីនៃការស្នើសុំឥណទាន ដោយផ្តល់ជូននូវជម្រើសបង់រំលោះដែលមានភាពបត់បែន និងលក្ខខណ្ឌសមស្របសម្រាប់អតិថិជនគ្រប់កម្រិត។ ក្នុងឱកាសនោះ លោកឧកញ៉ា ស្រី ចាន់ថន ស្ថាបនិកក្រុមហ៊ុន AVATAR X បានគូសបញ្ជាក់ថា ក្រុមហ៊ុនមិនត្រឹមតែផ្តោតលើការលក់ផលិតផលប៉ុណ្ណោះទេ ប៉ុន្តែមានទស្សនវិស័យវែងឆ្ងាយក្នុងការបង្កើតដំណោះស្រាយហិរញ្ញវត្ថុដែលជួយឱ្យអតិថិជនងាយស្រួលក្លាយជាម្ចាស់ម៉ូតូ AVATAR X ដែលជាប្រេនបង្កើតឡើងដោយកូនខ្មែរ រួមផ្សំជាមួយបច្ចេកវិទ្យាស្តង់ដារអន្តរជាតិ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាការបើកទំព័រថ្មីមួយនៃកិច្ចសហការដែលនឹងជួយពង្រីកវិសាលភាពទីផ្សាររបស់ AVATAR X ខណៈពេលដែលក្រុមហ៊ុននៅតែបន្តអភិវឌ្ឍគុណភាពផលិតផល សេវាកម្ម និងបង្កើតដំណោះស្រាយហិរញ្ញប្បទានថ្មីៗបន្ថែមទៀត។ តាមរយៈភាពជាដៃគូនេះ ភាគីទាំងបីរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រួលបន្ទុកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងជំរុញការគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើង។

សូមជម្រាបថា AVATAR X គឺជាប្រេនកូនខ្មែរ ដែលបង្កើតឡើងក្រោមចក្ខុវិស័យរបស់ លោកឧកញ៉ា ស្រី ចាន់ថន ស្ថាបនិក AVATAR X ក្នុងគោលបំណងចូលរួមកសាង និងអភិវឌ្ឍប្រេនខ្មែរ ឱ្យមានគុណភាព ស្តង់ដារ និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។ ការចាប់ផ្តើមរបស់ AVATAR X មិនមែនគ្រាន់តែជាការបង្ហាញម៉ូតូមួយម៉ាកនៅលើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាជំហានថ្មីមួយនៃការខិតខំរបស់កូនខ្មែរ ក្នុងការកសាងប្រេនរបស់ខ្លួន និងបង្កើតជម្រើសថ្មីសម្រាប់ប្រជាជនកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 077 777 022 , 0884744442 , 069474442 ឬចូលទៅកាន់ហ្វេសប៊ុកផេក៖ Avatar X Cambodia ៕









