ត្រៀមៗ! ប្រតិភូមកពីមីយ៉ាន់ម៉ា បានចុះស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា
ធី ស្រីល័ក្ខFEBRUARY 10 2026222 views

នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា ខណៈថ្មីៗនេះប្រតិភូមកពីប្រទេសមីយ៉ាន់ម៉ា បានកំពុងតែស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជាឆាប់ៗខាងមុខនេះ នៅពេលដែលរោងចក្រនេះលេចរូបរាងឡើងក៏ជាឱកាសល្អមួយសម្រាប់បង្កើតការងារដល់ប្រជាជនកម្ពុជាផងដែរ។

 

បើតាមការបង្ហោះលើផេកផ្លូវការរបស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា Cambodia Automotive Industry Federation បានឱ្យដឹងថា កាលពីថ្មីៗនេះ លោក សឿន ដារ៉ា ដែលជានាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានទទួលជួបគណៈប្រតិភូតំណាងក្រុមហ៊ុន Performance Auto International Co., Ltd. ដែលមានមូលដ្ឋានក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីស្ថានភាពទីផ្សាររថយន្តក្នុងប្រទេសកម្ពុជា និង ស្វែងរកឲកាសពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរ។

១៩

ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន បានធ្វើបទបញ្ហាញអំពីសាវតារបស់ក្រុមហ៊ុន និងទស្សនៈវិស័យវែងឆ្ងាយ រួមជាមួយភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែលបាននឹងកំពុងប្រតិបត្តិការលើវិស័យយានយន្ត រួមជាមួយនឹងផែនការពង្រីកអាជីវកម្ម និងបង្កើតរោងចក្រដំឡើងរថយន្តក្នុងប្រទេសកម្ពុជានាពេលខាងមុខផងដែរ៕

២១

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia