ត្រៀមៗ! ឆាប់ៗនេះ Chip Mong 271 Megamall នឹងរៀបចំពិពរណ៍យានយន្ត ស្តង់រាប់រយត្រៀមតាំងបង្ហាញ
Sakada KhonOCTOBER 9 2025

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កំពុងត្រៀមក្នុងការរៀបចំកម្មវិធី ពិព័រណ៍យានយន្ត Automotive Expo 2025)ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា (ថ្ងៃសុក្រ) ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា (ថ្ងៃអាទិត្យ) ឆ្នាំ២០២៥ នេះ។

ការតាំងពិពរណ៍នេះត្រូវបានគេរំពឹងទុកថានឹងក្លាយជាការជួបជុំប្រមូលផ្ដុំយានយន្តដ៏ធំប្រចាំឆ្នាំ ដែលនឹងប្រមូលផ្តុំនូវម៉ាកយីហោរថយន្តឈានមុខគេ អ្នកផ្តល់សេវាកម្ម និងអ្នកលក់ផលិតផលទាក់ទងនឹងយានយន្តមកជួបជុំគ្នា បង្ហាញពីភាពលេចធ្លោនៃអាជីវកម្មរៀងៗខ្លួន។

ពិព័រណ៍យានយន្ត Automotive Expo 2025 ត្រូវបានរៀបចំឡើងដើម្បីបោះជំហានទៅមុខ លើសពីពិព័រណ៍រថយន្តធម្មតា ដោយនឹងបង្ហាញរថយន្តដ៏សម្បូរបែ ចាប់ពី រថយន្តស្ព័រ (sports cars) និង រថយន្ត SUV រហូតដល់ រថយន្តភីកអាប់ និង រថយន្តបុរាណៗ ខណៈពេលជាមួយគ្នានេះ ក៏នឹងមានការតាំងបង្ហាញនូវអាជីវកម្មពាក់ព័ន្ធនឹងវិស័យយានយន្ត រួមមាន៖ ហិរញ្ញវត្ថុ ធានារ៉ាប់រង គ្រឿងបន្លាស់ និង សេវាកម្មក្រោយពេលលក់ផ្សេងៗ ផងដែរ។

ពិព័រណ៍រយៈពេលបីថ្ងៃនេះ នឹងដើរតួជាវេទិកាមួយសម្រាប់អាជីវកម្មនានា ដើម្បីចូលរួមដោយផ្ទាល់ជាមួយអតិថិជន បង្ហាញពីការច្នៃប្រឌិតថ្មីៗ និងពង្រឹងទីផ្សារយានយន្តដែលកំពុងរីកចម្រើនរបស់កម្ពុជាយើង។ 

សម្រាប់ម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងវិស័យយានយន្ត ក៏ប្រញាប់រូសរាន់ ទាក់ទងទៅផ្សារទំនើប Chip Mong 271 Mega Mall ឥឡូវនេះដើម្បីដាក់តាំងបង្ហាញនូវអាជីវកម្មរបស់ខ្លួន៕

ព័ត៌មានលម្អិតនៃព្រឹត្តិការណ៍៖
📅 កាលបរិច្ឆេទ៖ ថ្ងៃទី ១៤–១៦ ខែវិច្ឆិកា ឆ្នាំ២០២៥
📍 ទីតាំង៖ ជីប ម៉ុង ២៧១ មេហ្គាម៉ល (Chip Mong 271 Mega Mall), រាជធានីភ្នំពេញ
📞 ទំនាក់ទំនង៖ 066 401 222

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia