Asiana Airlines Inc. ជាក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូល ដែលត្រូវបង្កើតឡើងនៅឆ្នាំ១៩៨៨ ពោលបើគិតមកដល់ពេលនេះមានអាយុ ៣៥ឆ្នាំហើយ។ ស្របគ្នានេះដែរនៅឆ្នាំ២០២២ក្រុមហ៊ុន មានប្រាក់ចំណូលសរុបចំនួន ៤.៧៦ ពាន់លានដុល្លារ និងបុគ្គលិកសរុបទាំងអស់មានចំនួន ១០,៥៣៨នាក់។
ទន្ទឹមនឹងភាពរីកចម្រើន និងឈរជើងបានយូរបែបនេះ ដោយសារតែក្រុមហ៊ុនបានឈរលើគោលការ២សំខាន់ៗ ដែលអាចឆក់យកបេះដូងអ្នកដំណើរជាច្រើនរូប។ ដោយក្នុងនោះរួមមាន៖
១. ផ្តល់នៅសុវត្ថិភាពជូនអតិថិជន
ត្រង់ចំណុច Asiana Airlines ដាក់គោលដៅមួយថា 'អតិថិជនត្រូវបានដឹកជញ្ជូនដោយសុវត្ថិភាព រហ័ស និងងាយស្រួលទៅកាន់គោលដៅដែលពួកគេចង់បានតាមពេលវេលាដែលពួកគេចង់បាន' ជាជំនឿស្នូល និងបំពេញនូវ 'ការពេញចិត្តរបស់អតិថិជនតាមរយៈសុវត្ថិភាព និងសេវាកម្មដ៏ប្រសើរ' ដែលជាទស្សនវិជ្ជាសាជីវកម្ម។
២. ផ្តល់នៅសេវាកម្មជូនអតិថិជនដោយយកចិត្តទុកដាក់
រួមមាន៖
- បម្រើអតិថិជនដោយផ្អែកលើការគួរសមបែបប្រពៃណីកូរ៉េ
- បម្រើអតិថិជនដោយស្នាមញញឹមដែលចេញពីបាតបេះដូង
- បម្រើអតិថិជនដោយការផ្តល់នូវអាហារដែលមានគុណភាពខ្ពស់ក្នុងយន្តហោះ
- ផ្តល់នៅរបស់របរអនុសាវរីតូចៗជាដើម
ដោយចំណុចទាំងនេះហើយបានធ្វើឱ្យយីហោអាកាសចរណ៍មួយនេះទទួលបាននៅភាពគាំទ្រខ្លាំងពីសំណាក់អ្នកដំណើរជុំវិញពិភពលោក។
គួរជម្រាបផងដែរថាកាលពីពេលថ្មីៗនេះ ដើម្បីបង្ហាះនៅភាពជាទំនួលខុសត្រូវ និងការខ្វល់ខ្វាយដល់ភ្ញៀវរបស់ខ្លួន ក្រុមហ៊ុន Asiana Airlines បានប្រកាសឈប់លក់កៅអីក្បែរទ្វារអាសន្ន ក្រោយពីមានហេតុការណ៍អ្នកដំណើរម្នាក់បានបើកទ្វារយន្តហោះកំឡុងពេលចុះចត ដែលធ្វើឱ្យអ្នកដំណើរជាច្រើននាក់សន្លប់ ដោយសារតែភ័យតក់ស្លុត ប៉ុន្តែវាមិនបានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ឡើយ៕