អគារមហោស្រពសិប្បករអង្គរ (Artisans Angkor) តម្លៃជាង ៥លានដុល្លារបើកការដ្ឋានសាងសង់នៅខេត្ដសៀមរាប
Bunthoeun KoemFEBRUARY 24 20267 views

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុនសិប្បករអង្គរ បានបើកការដ្ឋានសាងសង់អគារមហោស្រពសិប្បករអង្គរ (Artisans Angkor) តម្លៃជាង ៥លានដុល្លារអាមេរិក នៅក្នុងខេត្ដសៀមរាប។ ដោយការបើការដ្ឋានសាងសង់គម្រោងនេះ គឺដើម្បីផ្ដល់អាទិភាពខ្ពស់លើការបណ្តុះបណ្តាល និងប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក។

 

639077310 1268648145409509 225149078241743983 N

 

ក្នុងឱកាសអបអរសាទរពិធីបើកការដ្ឋានសាងសង់អគារមហោស្រពសិប្បករអង្គរ (Artisans Angkor) អាជ្ញាធរខេត្តសៀមរាប បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងបានស្នើឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងវិស័យទេសចរណ៍ក្នុងខេត្ត។

 

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ក្រុមហ៊ុនសិប្បករអង្គរ គួរតែបន្តផ្តល់អាទិភាពចម្បងក្នុងការជ្រើសរើសកម្លាំងពលកម្ម និងការបណ្តុះបណ្តាលជំនាញដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបផ្ទាល់។ លោកបានបញ្ជាក់ថា យើងចង់ឃើញបងប្អូនប្រជាពលរដ្ឋនៅទីនេះទទួលបានការបណ្តុះបណ្តាល និងមានការងារធ្វើមុនគេ សិនចាំយើងពិចារណាជ្រើសរើសកម្លាំងពលកម្មពីខេត្តផ្សេងៗតាមក្រោយ។

 

លោក ង៉ូវ សេងកាក់ មានប្រសាសន៍បន្តថា អគារមហោស្រពថ្មីនេះ មិនមែនគ្រាន់តែជាសំណង់អគារធម្មតានោះទេ ប៉ុន្តែគឺជាបង្អួចដែលឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរទៅកាន់ពិភពលោក តាមរយៈការរួមបញ្ចូលគ្នារវាងសិល្បៈប្រពៃណី និងបច្ចេកវិទ្យាទំនើប ការផ្តល់ឱកាសដល់ស្ថាបត្យករ វិស្វករ ជាងសំណង់ រហូតដល់សិល្បករ អ្នកបច្ចេកទេស និងបុគ្គលិកផ្នែកសេវាកម្ម។ ជាពិសេសអគារនេះ ជាកន្លែងសម្រាប់សិប្បករចម្លាក់ថ្ម ឈើ និងតម្បាញសូត្រ បង្ហាញ និងលក់ផលិតផលផ្ទាល់ជូនភ្ញៀវទេសចរផងដែរ៕

 

641276946 1268647632076227 1346407685517741408 N

641520193 1268648178742839 746723378239027076 N

642216366 1268647655409558 3289227294945664646 N

641539368 1268648052076185 2197165869818298972 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia