ថ្ងៃចូលឆ្នាំខ្មែរចង់ទាញរូប Artwork មកប្រើឌីហ្សាញហ្រ្វី កុំរំលងវេបសាយខ្មែរមួយនេះឲ្យសោះ
ធី ស្រីល័ក្ខAPRIL 12 20242.5 K views

នៅថ្ងៃស្អែកនេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងចូលមកដល់ហើយ ដូច្នេះហើយប្រាកដជាមានបងប្អូនមួយចំនួនចង់ប្រើរូប Artwork ដើម្បីឌីហ្សាញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខតែមិនដឹងទៅទាញរូបភាពក្បាច់ខ្មែរតាមណា ដូច្នេះចាបក្រហមសូមណែនាំវេបសាយ១របស់ខ្មែរឈ្មោះ VectorKh.com ដែលកំពុងល្បីល្បាញយ៉ាងខ្លាំង។

៤

ចំពោះវេបសាយ វេបសាយ VectorKh.com គឺបង្កើតឡើងដោយកូនខ្មែរ ដោយអនុញ្ញាតឲ្យគ្រប់គ្នា អាចចូលទៅទាញយករូបភាពស្អាតៗជាច្រើន ទាំងហ្វាល់រូបភាព, File Photoshop (យកមកតុបតែងខ្លួនឯង), និង Logo បែបខ្មែរជាច្រើនទម្រង់ទៀត។ បើតាមការបញ្ជាក់ នៅក្នុង File នីមួយៗ គឺរូបភាពក្បាច់ទាំងអស់នោះ លោកអ្នកអាចយកមកប្រើបានដោយឥតគិតថ្លៃ ប៉ុន្តែស្នើសុំកុំឲ្យយកហ្វាល់ដើម ទៅចែកចាយនៅលើបណ្ដាញសង្គមណាមួយនោះទេ។

៥

ដូច្នេះសម្រាប់អ្នកចង់បានរូបភាពក្បាច់ខ្មែរ ប្រើប្រាស់សម្រាប់ការឌីហ្សាញផ្សេងៗ អាចចូលទៅទាញយកមកប្រើបាន។ មួយវិញទៀត លោកអ្នកក៏អាចចូលរួមបរិច្ចាគថវិកា សម្រាប់ទ្រទ្រង់ការងារទាំងនេះបានផងដែរ ជាមួយ KHQRCode ដែលបង្ហាញនៅលើវេបសាយស្រាប់៕

៦

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia