សាលសន្និបាត និងមជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍ដ៏ធំទូលាយ ទំនើប និងមានស្ដង់ដារខ្ពស់មួយ នឹងលេចរូបរាងឡើងនាពេលឆាប់ៗខាងមុខនេះ នៅចំកណ្ដាលក្រុងបាត់ដំបង ខណៈបច្ចុប្បន្ន គម្រោងមួយនេះកំពុងដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ។ សាលសន្និបាត និងមជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍ដ៏ធំនេះមានឈ្មោះថា អារិយ៉ា (Ariya Convention Center)។
បើតាមប្រសាសន៍របស់ លោកជំទាវ កាំង ណៃគួយ ដែលជាម្ចាស់គម្រោង «សាលសន្និបាត និងមជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍ អារិយ៉ា នេះ បានឱ្យដឹងថា គម្រោងដ៏ធំជាងគេក្នុងក្រុងបាត់ដំបងនេះ សង់លើផ្ទៃដីសរុប ៣,២ ហិកតា ដោយចែកចេញជា ៤ Hall។ ប្រសិនបើទម្ចុះតភ្ជាប់ Hall ទាំង ៤ បញ្ចូលគ្នា គឺអាចទទួលភ្ញៀវបានរហូតដល់ប្រមាណ ៤ ០០០ នាក់ក្នុងពេលតែមួយ។ អ្វីដែលកាន់តែពិសេសនោះ អគារនេះមានកម្ពស់ពិដានរហូតដល់ ៨ ម៉ែត្រ អមដោយផ្ទៃដីចំណតរថយន្តធំទូលាយទំហំជាង ២ ហិកតា។ លើសពីនេះ លោកជំទាវបានបន្ថែមថា អារិយ៉ា ក៏មានសាងសង់ “ផ្ទះខ្មែរ” យ៉ាងសម្រិតសម្រាំង ដើម្បីសម្រួលដល់អតិថិជនក្នុងការរៀបចំកម្មវិធីបែបប្រពៃណីបុរាណខ្មែរគ្រប់ប្រភេទផងដែរ។

ចំពោះមូលហេតុនៃការបង្កើតសាលសន្និបាត និងមជ្ឈមណ្ឌលរៀបអាពាហ៍ពិពាហ៍នេះឡើង លោកជំទាវបានបញ្ជាក់ពីគោលបំណងធំរបស់ខ្លួនថា គឺដើម្បីលើកកម្ពស់ស្ដង់ដារនៃការរៀបចំកម្មវិធីតូចធំក្នុងខេត្តបាត់ដំបង ឱ្យមានកម្រិតខ្ពស់ និងទំនើបដូចនៅរាជធានីភ្នំពេញ។
លោកជំទាវបានសង្កត់ធ្ងន់ថា៖ «សម្រាប់ខ្ញុំ ការរៀបចំកម្មវិធីសំខាន់ៗក្នុងជីវិត គឺជាអនុស្សាវរីយ៍ដ៏មានន័យដែលយើងត្រូវចងចាំមួយជីវិត។ ដូច្នេះ ខ្ញុំចង់បង្កើតទីតាំងមួយនេះឡើងក្នុងក្រុងបាត់ដំបង ដើម្បីឱ្យបងប្អូនយើងមានមោទនភាពក្នុងការទទួលភ្ញៀវ និងរៀបចំគ្រប់ព្រឹត្តិការណ៍រៀបអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗប្រកបដោយភាពថ្លៃថ្នូរ»។
សូមជម្រាបថា សាលរៀបចំកម្មវិធីដ៏ប្រណិត និងទំនើប អារិយ៉ា នឹងចាប់ផ្តើមបើកទទួលការកក់ និងរៀបចំកម្មវិធីចាប់ពី ខែ វិច្ឆិកា ឆ្នាំ ២០២៦ នេះតទៅហើយ។ សម្រាប់ព័ត៌មានលម្អិត ឬកក់ទីតាំងទុកមុនសម្រាប់ថ្ងៃពិសេសរបស់លោកអ្នក សូមទំនាក់ទំនងក្រុមការងារ អារិយ៉ា តាមរយៈ លេខទូរស័ព្ទ៖ 085 800 777 ឬទំព័រហ្វេសប៊ុកផ្លូវការ៖ Ariya Convention Center Battambang៕







