ពីតំបន់ដាច់ស្រយ៉ាល កួរស្រូវកំពុងប្រែរូបរាងថ្មី ខណៈក្រុមហ៊ុនធំ ២ បោះទុនសង់ខុនដូ
Bunthoeun KoemMAY 27 2026339 views

កាលពីមុន កួរស្រូវ គឺជាតំបន់ដាច់ស្រយាលមួយនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលពុំសូវមានការចាប់អារម្មណ៍នោះឡើយ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នេះបានប្រែក្លាយទៅជាសហគមន៍រស់នៅយ៉ាងអ៊ូអរ តាមរយៈការលេចរូបរាងឡើងនៃគម្រោងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រដ្ឋ ដូចជា៖ ផ្លូវជាតិលេខ២ ផ្លូវក្រវាត់ក្រុងទី៣ បុរីពិភពថ្មី និងព្រលានយន្តហោះអន្តរជាតិតេជោជាដើម។ ស្របពេលជាមួយគ្នានេះ បច្ចុប្បន្នក៏មានក្រុមហ៊ុនធំៗចំនួន ២ បានបោះទុនវិនិយោគលើគម្រោងខុនដូនៅទីនោះថែមទៀតផង ដោយក្នុងនោះរួមមាន៖

 

១. ក្រុមហ៊ុន ពិភពថ្មី

 

ក្រៅពីអភិវឌ្ឍន៍គម្រោងបុរី ជាប្រភេទផ្ទះល្វែង ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដ៏ល្បីរបស់អ្នកឧកញ៉ា ហុង ពីវ មួយនេះ ក៏បានបោះទុនសាងសង់គម្រោងខុនដូបន្ថែមទៀតផងដែរ។ ដោយគម្រោងខុនដូថ្មីនេះ មានទីតាំងស្ថិតនៅក្នុងបុរី ពិភពថ្មី កួរស្រូវ តាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងតំបន់កួរស្រូវ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

489903657 1200831434746983 7388182638187586633 N

 

ការអភិវឌ្ឍគម្រោងខុនដូនេះឡើង គឺមានគោលបំណងចម្បងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋដែលមានចំណូលមធ្យម និងទាប អាចមានលទ្ធភាពទិញផ្ទះផ្ទាល់ខ្លួនបាន។ ជាក់ស្ដែងបន្ទប់ខុនដូនេះគឺមានតម្លៃចាប់ពី ១៨ ៨៨៨ ដុល្លារឡើងទៅ ហើយក្នុងនោះអតិថិជនក៏មានជម្រើសនៅក្នុងការបង់រំលស់ប្រចាំខែត្រឹម ១៦៨ ដុល្លារប៉ុណ្ណោះ។​ ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 077 868 618

 

488891924 1200831401413653 467135380325625836 N

 

២. គម្រោងខុនដូ អារ៉ាខាវ៉ា ទី២

 

ក្រុមហ៊ុនជប៉ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានសម្រេចជ្រើសរើសតំបន់កួរស្រូវនេះ ជាទីតាំងនៅក្នុងការសាងសង់គម្រោងខុនដូ អារ៉ាខាវ៉ា ទី២។ ខណៈគម្រោងថ្មីនេះទើបនឹងបានរៀបចំបិទបញ្ចប់ការសាងសង់គ្រោងអគារ (Topping Out Ceremony) កាលពី២៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។

 

Photo 2026 04 30 09 02 19

 

គម្រោងខុនដូ អារ៉ាខាវ៉ា ទី២ នេះត្រូវបានសាងសង់ឡើងមានកម្ពស់ជាង ២០ ជាន់ និងមានជាប្រភេទ យូនីតស្ទូឌីយោ (ជាង ២៤ ម៉ែត្រការ៉េ) និងយូនីតបន្ទប់គេងមួយ (ជាង ៣០ ម៉ែត្រការ៉េ)។ ចំពោះសំណង់អគារត្រូវបានរចនាតាមបែបស្ថាបត្យកម្មសាមញ្ញ តែត្រូវបានបំពាក់ដោយប្រព័ន្ធប្រកាសអាសន្ន ​ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យស្តង់ដា ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចេញ-ចូលអគារ និង​ចំណត។

 

តាមការបញ្ជាក់ពីក្រុមហ៊ុន គម្រោងខុនដូ អារ៉ាខាវ៉ា ទី២ នេះនឹងឲ្យអតិថិជនចូលរស់នៅ នៅដើមឆ្នាំ២០២៧ ខាងមុខនេះផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 012 582 999 / 098 999 598 / 098 999 589

 

706770999 1424857146342998 1900270897393618105 N

Photo 2026 05 26 09 22 37

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia