ថ្មីមែន! អ្នកស្រលាញ់iPhone តែមិនមានលទ្ធភាពទិញ ពេលនេះApple មានសេវាជួលiPhone ខណៈនេះជាតម្លៃជួលក្នុង១ខែ
Toeuy HongJULY 30 202614 views

ការចំណាយលុយរាប់ពាន់ដុល្លារក្នុងពេលតែមួយ ដើម្បីទិញទូរស័ព្ទ ឬកុំព្យូទ័រ Apple ស៊េរីចុងក្រោយ អាចនឹងក្លាយជារឿងអតីតកាលក្នុងពេលឆាប់ៗនេះ។ នៅក្នុងសម័យកាលដែលឧបករណ៍បច្ចេកវិទ្យាកាន់តែមានតម្លៃថ្លៃ ហើយមនុស្សភាគច្រើនចូលចិត្តដូរស៊េរីថ្មីៗប្រើជានិច្ច Apple បានរកឃើញដំណោះស្រាយយ៉ាងឆ្លាតវៃមួយ ដើម្បីជួយសម្រួលដល់ការចំណាយរបស់អតិថិជន។

 

ក្រុមហ៊ុន Apple បានចាប់ដៃគូជាមួយក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Klarna ដាក់ចេញនូវកម្មវិធីថ្មីសន្លាងមួយមានឈ្មោះថា «Apple Upgrade» (ដំបូងគេនៅសហរដ្ឋអាមេរិក)។ យុទ្ធសាស្ត្រថ្មីនេះ នឹងផ្លាស់ប្តូរទម្លាប់ពី «ការទិញដាច់ធ្វើជាម្ចាស់» មកជា «ការជួលប្រើប្រចាំខែ» វិញ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចកាន់កាន់ឧបករណ៍ស៊េរីថ្មីៗបានភ្លាមៗ ដោយមិនចាំបាច់មានលុយដុំនៅក្នុងដៃឡើយ។

 

តម្លៃជួលប្រើប្រចាំខែ (មិនបាច់បង់ប្រាក់កក់មុន)

·       iPhone ចាប់ពី $17.99/ខែ (កិច្ចសន្យា ១២ ឬ ២៤ ខែ)

·       Apple Watch ចាប់ពី $11.99/ខែ (កិច្ចសន្យា ១២ ឬ ២៤ ខែ)

·       iPad ចាប់ពី $15.99/ខែ (កិច្ចសន្យា ២៤ ឬ ៣៦ ខែ)

·       Mac ចាប់ពី $24.99/ខែ (កិច្ចសន្យា ២៤ ឬ ៣៦ ខែ)

តើរបៀប "ជួលប្រើ" នេះ ដំណើរការយ៉ាងម៉េចដែរ?ខុសពីការបង់រំលស់ទូទៅដែលទាមទារឱ្យលោកអ្នកបង់រហូតដល់ដាច់ដើម្បីយករបស់ កម្មវិធី Apple Upgrade បើកផ្លូវឱ្យអ្នកប្រើប្រាស់មានជម្រើស ៣ យ៉ាងនៅពេលផុតកិច្ចសន្យា៖

  1. ដូរយកស៊េរីថ្មី (Upgrade) ប្រគល់ម៉ាស៊ីនចាស់វិញ រួចយកស៊េរីថ្មីចុងក្រោយទៅកាន់ប្រើបន្ត។
  2. ប្រគល់របស់វិញ៖ ប្រគល់របស់ត្រឡប់ទៅ Apple វិញ ហើយបញ្ចប់កិច្ចសន្យាដោយគ្មានការជំពាក់។
  3. ទិញដាច់យកតែម្តង៖ បង់ប្រាក់បង្គ្រប់ផ្នែកដែលខ្វះ ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិពេញលេញ។
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia