ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកបានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលខណៈក្រុមហ៊ុនApple តាមរយៈលោក Tim Cook ដែលជានាយកប្រតិបត្តិបានប្រកាសថា Apple នឹងធ្វើការដំឡើងថ្លៃនូវផលិតផលរបស់ Apple មួយចំនួន។
សម្រាប់ផលិតផលដែល Apple បានធ្វើបានដំឡើងថ្លៃរួចហើយមានដូចជា MacBook Air, MacBook Pro, MacBook Neo, iPad, iPad Mini, iPad Air, iPad Pro, Vision Pro, Apple TV 4K, និងផលិតផលជាច្រើនទៀត។ ហើយផលិតផលទាំងនេះត្រូវបានApple ដំឡើងថ្លៃចាប់ពី៣០ដុល្លាររហូតដល់៥០០ដុល្លារទៅតាមប្រភេទផលិតផល។
យ៉ាងណាមិញមានផលិតផលដែលពេញនិយមមួយចំនួនដែលក្រុមហ៊ុន Apple មិនទាន់ដំឡើងថ្លៃនៅឡើយដោយផលិតផលទាំងនោះមានដូចជា iPhone, Apple Watchនិង AirPods ជាដើម។ អ្នកវិភាគមួយចំនួនជឿថាសម្រាប់iPhone ជំនាន់ថ្មីដែលនឹងបញ្ចេញនៅខែកញ្ញាខាងមុខនេះនឹងកាន់តែថ្លៃជាងមុន។
គួរបញ្ជាក់ផងដែរថា មូលហេតុចម្បងដែលក្រុមហ៊ុនApple សម្រេចដំឡើងថ្លៃគឺដោយសារតែតម្រូវការ Memory និងStorage មានការកើនឡើងខ្លាំងដែលរុញការកើនឡើងនៃAI៕


