សាលារៀន អន្តរទ្វីប អាមេរិកាំង មានកិត្តិយសសូមគោរពអញ្ជើញ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ ចូលរួមទស្សនាឱ្យបានច្រើនកុះករ ក្នុង«កម្មវិធីប្រកួតគូរគំនូរ និងពិធីតាំងពិព័រណ៍ស្នាដៃសិស្ស លើកទី១៨» ដែលជាព្រឹត្តិការណ៍សិក្សាអប់រំដ៏សម្បូរបែប និងពោរពេញដោយភាពច្នៃប្រឌិតរបស់សិស្សានុសិស្ស។
កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧:៣០ ព្រឹក ដល់ ៥:០០ ល្ងាច នៅក្នុងបរិវេណ អគារមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ ព្រមទាំងមានការរៀបចំនៅសាខាសៀមរាប និងតាកែវផងដែរ។

ជារៀងរាល់ឆ្នាំ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែបានរៀបចំកម្មវិធីប្រកួតគំនូរ និងការតាំងពិព័រណ៍ស្នាដៃសិស្សចាប់ពីថ្នាក់បឋម ដល់ថ្នាក់មធ្យមសិក្សា ក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សបញ្ចេញនូវទេពកោសល្យសិល្បៈ តាមរយៈការគូរគំនូរ និងការរៀបចំស្នាដៃសិល្បៈចម្រុះ ដែលឆ្លុះបញ្ចាំងពីសោភ័ណភាព និងភាពច្នៃប្រឌិត។ លើសពីនេះទៅទៀត ពិព័រណ៍នេះគឺជាវេទិកាដ៏សំខាន់សម្រាប់ការធ្វើបទបង្ហាញរបស់សិស្សានុសិស្ស អំពីការរកឃើញថ្មីៗក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសគឺការឈានមុខនៃបញ្ញាសិប្បនិម្មិត ដែលជាទិសដៅសម្រាប់ការអប់រំដែលត្រៀមសិស្សឱ្យរួចរាល់សម្រាប់អនាគតដ៏ប្រសើរ។
ក្នុងព្រឹត្តិការណ៍ដ៏មហោឡារិកនេះ សិស្សានុសិស្សក៏បានដាក់បង្ហាញនូវលទ្ធផលនៃការពិសោធវិទ្យាសាស្ត្រយ៉ាងជក់ចិត្ត ដែលគ្របដណ្តប់លើមុខវិជ្ជាសំខាន់ៗ ជាច្រើនក្នុងមុខវិជ្ជាវិទ្យាសាស្រ្ត និងសង្គម។ អ្វីដែលកាន់តែវិសេសវិសាលថែមទៀតនោះ ក្នុងកម្មវិធីក៏មានការសម្តែងតួអង្គតាមសាច់រឿងក្នុងអក្សរសិល្ប៍ខ្មែរល្បីៗ ដែលឆ្លុះបញ្ចាំងពីតថភាពសង្គម វប្បធម៌ និងអត្តសញ្ញាណជាតិយ៉ាងរស់រវើក។


តាមរយៈការអនុវត្តផ្ទាល់ ការបកស្រាយយ៉ាងស្ទាត់ជំនាញ និងការសម្តែងយ៉ាងប៉ិនប្រសប់ សិស្សានុសិស្ស នឹងបង្ហាញនូវសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងការយល់ដឹងស៊ីជម្រៅអំពីច្បាប់ធម្មជាតិ បច្ចេកវិទ្យាឌីជីថល ព្រមទាំងតម្លៃនៃអក្សរសាស្ត្រជាតិ។
នៅក្នុងកម្មវិធីនេះ មានការចូលរួមសហការឧបត្ថម្ភដោយ៖
- PILOT: សម្ភារសិក្សានាំចូលពីជប៉ុន ស្តង់ដាជប៉ុន
- Niyum Trading: ក្រុមហ៊ុននាំចូលទឹកដោះគោអូស្ត្រាលី So Natural និង Australia Own's
- SKOR Cambodia: អ្នកចែកចាយផ្លូវការរបស់ប្រេន NIKE និង ON Running មកកាន់ប្រទេសកម្ពុជា
ក្នុងឱកាសនោះ អ្នកចូលរួមនឹងអាចទស្សនា និងរីករាយជាមួយសកម្មភាពជាច្រើន រួមមាន ការប្រកួតគូរគំនូរតាមប្រធានបទកំណត់ ការតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់សិស្ស ការបង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិតថ្មីៗ ព្រមទាំងសកម្មភាពកម្សាន្ត និងបទពិសោធសម្រាប់កុមារ។ លើសពីនេះ អ្នកចូលរួម ក៏អាចជាវផលិតផលប្រើប្រាស់មួយចំនួន និងអាហារដ៏សម្បូរបែបដែលមានដាក់លក់នៅតំបន់អាហារ និងស្តង់ Pop-up ចម្រុះ ដូចជា៖
1. ការ៉េម Gelato
2. TUBE Coffee
3. Burger Boi
4. Happy Tea
5. ទឹកត្នោត (Palm Juice)
6. សាប៊ូក្លិន (KLEN)
7. ការ៉េម Snow Yogurt
8. ទឹកដោះគោ Super Goal
9. ទឹកផ្លែឈើ DayDay
10.ទឹកដោះគោ Greenfield
11. ស្តង់លក់សៀវភៅ Monument Bookstore
12. ស្តង់លក់គ្រឿងអេឡិចត្រូនិក iOne និងការចូលរួមផងដែរពីអតីតសិស្សដូចជា៖
1. ការ៉េម Slowmemo
2. ស្តង់លក់ភេសជ្ជៈ


កុំភ្លេច ចូលរួមទស្សនាឱ្យបានច្រើនកុះករ! ជួបគ្នា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ!
នៅទីតាំងសាខាសែនសុខ រាជធានីភ្នំពេញ សាខាសៀមរាប និងតាកែវ វេលាម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ៥:០០នាទីល្ងាច៕
ព័ត៌មានលំអិតសូមទាក់ទង
ទូរសព្ទ៖ 011 388 868
អ៊ីមែល៖ info@ais.edu.kh
វេបសាយៈ ais.edu.kh
ហ្វេសប៊ុកផេកៈhttps://www.facebook.com/ais.mjqeducation
https://t.me/theirrawaddydolphin
អាសយដ្ឋានៈ អាគារលេខ ២២៣ និង២២៧ មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ភ្នំពេញ។


