ជូនដំណឹង! សាលារៀនសុវណ្ណភូមិប្រកាសផ្តល់កន្លែងសិក្សាដល់សិស្សានុសិស្សដែលបានភៀសសឹក អាណាព្យាបាលអាចនាំកូនមកចូលរៀននៅគ្រប់ទីតាំងរាជធានី-ខេត្ត
Kaochou LyDECEMBER 11 2025

យោងតាមសេចក្តី ជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា បាឲ្យដឹងថា មានសាលារៀន ៨៨៣ ដែលត្រូវបានបិទទ្វារនោះរួមមាននៅខេត្តចំនួន៦ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កោះកុង និងខេត្តបាត់ដំបង។ យ៉ាងណាមិញ ក្រសួងអប់រំដាក់ចេញផែនការជួយគាំទ្រដល់សាលារៀនដែលរងប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីជួយគាំទ្រដល់សាលារៀនដែលរងប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ Ntc 3

គណៈគ្រប់គ្រង នៃសាលារៀនសុវណ្ណភូមិ សូមជម្រាបដំណឹង ដល់មាតាបិតា អ្នកអាណាព្យាបាល សិស្ស ដែលបានភៀសសឹក ទៅតំបន់ផ្សេងៗ មាតាបិតា អាចឱ្យកូនចូលរៀន នៅសាលារៀនសុវណ្ណភូមិ គ្រប់ទីតាំងប្រតិបត្ដិការ គ្រប់រាជធានី-ខេត្ដ ដែលនៅជិតបំផុត ឬក៏អាចសិក្សាតាម អនឡាញ (online) បានផងដែរ ជាពិសេស សាលារៀនសុវណ្ណភូមិ សូមស្វាគមន៍ប្អូនៗសិស្សានុសិស្ស ដែលភៀសសឹក ពីគ្រប់បណ្ដាខេត្ដ ដើម្បីបន្តការសិក្សាស្របពេលមានការឈ្លានពានពីសៀម។ លោកអ្នកអាចទំនាក់ទំនងព័ត៌មានពីទីតាំងដែលនៅជិតបំផុតតាមរយៈលេខទូរស័ព្ទ 015 838 902

Ntc 2
យោងតាមការឲ្យដឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២៥ សាលារៀនចំនួន ៨៨៣ ក្នុងខេត្តចំនួន ៦ នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបិទទ្វារ ក្នុងនោះប៉ះពាល់ដល់គ្រូបង្រៀន ៧ ២៧៨ នាក់ និងសិស្ស ២០៨ ៩៥៩ នាក់។ ការបិទសាលាបណ្តោះអាសន្ននេះ ដោយសារថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាសារជាថ្មី និងបានផ្លោងគ្រាប់មកលើផ្ទះជនស៊ីវិល សាលារៀន និងទីប្រជុំជន។ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វិធានការចំពោះមុខដែលត្រូវអនុវត្តរួមមានត្រូវផ្តោតលើការតាមដានសភាពការណ៍ឱ្យបានដិតដល់ និងពិនិត្យលទ្ធភាពជួយគាំទ្រតាមភាពជាក់ស្តែង រៀបចំក្រុមជាក់លាក់ដើម្បីទទួលបន្ទុកអនុវត្ត និងតាមដានការងារនេះ ដោយត្រូវរៀបចំរបាយការណ៍ពីការវិវឌ្ឍថ្មីៗ នៃស្ថានការណ៍ និងស្ថានភាពរបស់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងក្រុមគ្រួសារជាប្រចាំថ្ងៃ និងរៀបចំសេចក្តីរាយការណ៍ព័ត៌មាន ។Ntc 4

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia