កាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្ម បង្កើនប្រសិទ្ធភាពកសិកម្ម ជាមួយគ្រឿងចក្រពី Angkor Green និងសេវារំលស់ អិលអូអិលស៊ី
Toeuy Hong•OCTOBER 9 2026•27 views

ដោយមើលឃើញពីតម្រូវការកាន់តែកើនឡើងរបស់កសិករកម្ពុជា ក្នុងការប្រើប្រាស់គ្រឿងចក្រទំនើបដើម្បីបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយចំណាយ និងលើកកម្ពស់ផលិតភាពកសិកម្ម អិលអូអិលស៊ី បានសហការជាមួយក្រុមហ៊ុន Angkor Green ដើម្បីផ្តល់ភាពងាយស្រួលដល់កសិករ ក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ទិញគ្រឿងចក្រកសិកម្មដែលសមស្របនឹងតម្រូវការរបស់ខ្លួន។

 

តាមរយៈកិច្ចសហការនេះ កសិករអាចស្នើសេវារំលស់ពី អិលអូអិលស៊ី ដើម្បីទិញគ្រឿងចក្រកសិកម្មនាំចូលដោយក្រុមហ៊ុន Angkor Green ដូចជា ត្រាក់ទ័រ និងគ្រឿងចក្រផ្សេងៗទៀត ដែលអាចជួយសម្រួលការងារក្នុងស្រែចម្ការ បង្កើនល្បឿនការងារ និងកាត់បន្ថយការពឹងផ្អែកលើកម្លាំងពលកម្ម។

 

ការប្រើប្រាស់គ្រឿងចក្រកសិកម្មទំនើប មិនត្រឹមតែជួយសន្សំពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រសិទ្ធភាពក្នុងការផលិត និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានភាពទំនើប និងប្រកួតប្រជែងខ្ពស់។

 

ជាមួយសេវារំលស់ អិលអូអិលស៊ី លោកអ្នកអាចទទួលបានគ្រឿងចក្រកសិកម្មដែលត្រូវការ ដោយមិនចាំបាច់ប្រើប្រាស់ទុនបង្វិលពីអាជីវកម្ម។ ដោយគ្រាន់តែមានប្រាក់ចូលរួមមុនចាប់ពី 30% លោកអ្នកអាចស្នើហិរញ្ញប្បទានជាមួយអត្រាការប្រាក់សមរម្យ និងដំណើរការអនុម័តឆាប់រហ័ស។

 

បងប្អូនកសិករដែលមានបំណងចង់ស្នើសេវារំលស់ អិលអូអិលស៊ី ដើម្បីស្នើរំលស់គ្រឿងចក្រកសិកម្មពីក្រុមហ៊ុន Angkor Green អាចសាកសួរព័ត៌មានបន្ថែម និងដាក់ពាក្យស្នើនៅគ្រប់ការិយាល័យរបស់ អិលអូអិលស៊ី ទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់ 023 991 991 / 014 991 991។

 

អំពី អិលអូអិលស៊ី (ខេមបូឌា)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដល់បុគ្គល ម្ចាស់សហគ្រាស និងអាជីវកម្មនានា។ ជាមួយនឹងបណ្តាញប្រតិបត្តិការនៅទូទាំងប្រទេស ព្រមទាំងសេវាកម្មឥណទាន ប្រាក់បញ្ញើ សេវាធនាគារឌីជីថល និងសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប អិលអូអិលស៊ី ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅ គាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនវានុវត្ត។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia