ប្រែមុខមាត់ថ្មី! ព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ នឹងត្រូវអភិវឌ្ឍន៍ទៅជាគម្រោង១នេះ
Bunthoeun KoemAUGUST 5 202611 K views

ក្រុមហ៊ុន​ ​Angkor​ ​International​ ​Airport​ ​Investment​ ​(​AIAI​) ​ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ​​អភិវឌ្ឍ​ទីតាំង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ចាស់​ ​ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍ​ពហុ​មុខងារថ្មី នៅលើទឹកដីខេត្ដសៀមរាប។

 

ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាស និងការវិនិយោគទេសចរណ៍នៅខេត្តសៀមរាប។

 

762688984 1472296521597768 7794975910408676163 N

 

តាមការបញ្ជាក់ពីលោក Lu Wei គម្រោងវិនិយោគ និងការអភិវឌ្ឍទីតាំងព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ មានរួមបញ្ចូលសេវាទេសចរណ៍ ពាណិជ្ជកម្ម ការកម្សាន្ត និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។ ចំពោះគម្រោងនេះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានសម្តែងការគាំទ្រ និងស្នើភាគីក្រុមការងារសិក្សា និងរៀបចំផែនការលម្អិតប្រកបដោយចីរភាព និងបរិយាបន្ន។

 

គួររំលឹកដែរថា ព្រលានយន្ដហោះអន្ដរជាតិសៀមរាបចាស់ ត្រូវបានបើកដំណើរការដំបូងក្នុងឆ្នាំ១៩៣២ ក្នុងសម័យអណានិគមបារំាង និងបានកែលម្អស្ថានភាពសំណង់ក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៥៥ ហើយនៅឆ្នាំ១៩៧០ ព្រលាននេះបានបិទទ្វារដោយសារសង្គមស៊ីវិលនៅកម្ពុជា ហើយបើកដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ២០០៦។

 

387809910 817252897075157 1412482892669008399 N

 

យ៉ាណាមិញ គម្រោងព្រលានយន្ដហោះនេះ ត្រូវបានបិទដំណើរការជាផ្លូវការកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយរាល់ជើងហោះហើរទាំងអស់ត្រូវបានផ្ទេរទៅកាន់ ព្រលានយន្ដហោះអន្តរជាតិសៀមរាប-អង្គរថ្មី (SAI) ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសូត្រនិគមជំនួសវិញ។ ការបិទនេះធ្វើឡើងដើម្បីចៀសវាងផលប៉ះពាល់ពីរំញ័រយន្តហោះទៅលើប្រាសាទបុរាណ និងដើម្បីពង្រីកវិសាលភាពនៃការដឹកជញ្ជូនតាមផ្លូវអាកាសឲ្យកាន់តែធំជាងមុន៕

 

387810045 817252887075158 2104606249757028630 N

44

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia