អស្ចារ្យណាស់! ប្រេនលំដាប់ថ្នាក់អន្តរជាតិ១ បានយកផ្ការំដួលខ្មែរធ្វើជាបន្តោងកាបូប ស្អាត ប្លែកភ្នែក កំពុងអង្រួនទីផ្សារយ៉ាងខ្លាំង
ធី ស្រីល័ក្ខ•OCTOBER 20 2026•951 views

វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ នៅតែបន្តមានភាពលេចធ្លោ និងបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅលើឆាកអន្តរជាតិជានិច្ចពីមួយថ្ងៃទៅមួយថ្ងៃ ខណៈថ្មីៗនេះយីហោលំដាប់ថ្នាក់អន្តរជាតិ១ គឺយីហោ Pedro បាននាំផ្ការំដួលខ្មែរ ដែលជាផ្កាតំណាងជាតិខ្មែរ មកច្នៃប្រឌិតធ្វើជាបន្តោងកាបូបយ៉ាងមានប្រណីតភាព ស្រស់ស្អាត ប្លែកភ្នែក ហើយកំពុងតែអង្រួលទីផ្សារយ៉ាងខ្លាំង។

855339863 1052882807777254 706374229729459181 N

ជាក់ស្តែង កាលពីថ្មីៗនេះយោងតាមការបង្ហោះលើផេកផ្លូវការរបស់ Pedro បានឲ្យដឹងថា Pedro បានបំផុសគំនិតពីវប្បធម៌ និងទេសភាពធម្មជាតិរបស់ប្រទេសកម្ពុជាជាមួយខូលិកសិន Cambodia-Exclusive ម៉ូតកាបូប Alyssa ឌីហ្សាញមកជាមួយនឹងបន្តោងផ្ការំដួល ដែលមិន​ត្រឹមតែផ្ដល់ភាពស្រស់ស្អាត ថែមទាំងមានអត្ថន័យបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ ផ្សារភ្ជាប់បេតិកភណ្ឌជាតិជាមួយនឹងប្រេនក្នុងទម្រង់សហសម័យថែមទៀតផង។

 

អ្វីដែលកាន់តែអស្ចារ្យជាទីបំផុតនោះ ការរចនាដ៏ពិសេសនេះ មិនត្រឹមតែផ្តល់នូវភាពស្រស់ស្អាត ទាក់ទាញ និងទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងជាស្ពានចងភ្ជាប់រវាងបេតិកភណ្ឌវប្បធម៌ជាតិ ទៅកាន់ប្រណីតភាពក្នុងទម្រង់សហសម័យនៅលើឆាកអន្តរជាតិយ៉ាងមានមោទនភាពបំផុតជាទីបំផុតផងដែរ។

856201022 1449167843808768 3886814416040254029 N

គួរជម្រាបថា គ្រាន់តែកាបូបបន្តោងផ្ការំដួលនេះ បង្ហាញជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាភ្លាម គឺមានមិត្តនារីស្រលាញ់ច្រើនខ្លាំងមែនទែនព្រោះកាបូប Pedro មួយនេះមិនត្រឹមតែកាន់ទៅលើកសម្រស់និងស៊ីវិល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកបង្ហាញពីមោទនភាពខ្មែរតាមរយៈបន្តោងផ្ការំដួលដ៏ទន់ភ្លន់ និងស្អាតប្លែកភ្នែកខ្លាំងមែនទែន។ មិនថារៀបចំខ្លួនទៅធ្វើការ ចូលរួមកម្មវិធីផ្លូវការ ឬដើរកម្សាន្តចុងសប្តាហ៍នោះទេ កាបូបមួយនេះនឹងធ្វើឱ្យ Style របស់អ្នកកាន់តែមានលេចធ្លោផងដែរ។ ខូលិកសិននេះមានលក់នៅសាខា PEDRO ផ្លូវព្រះសីហនុ ចាប់ពីថ្ងៃទៅ ១៧ខែតុលា និងមានលក់នៅសាខាផ្សេងៗទៀត និងវេបសាយ www.pedroshoes.com.kh ចាប់ពីថ្ងៃទី ១៩ខែតុលានេះតទៅ។ ទំនាក់ទំនងព័ត៌មានលម្អិតទៅកាន់លេខទូរស័ព្ទ៖ 069 701 777 ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia