ដំណឹងល្អ! ក្រុមហ៊ុន១របស់ខ្មែរ ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវទំហំជិត ១០លាន$ រវាងសហគមន៍កសិកម្មទំនើបនៅខេត្តបាត់ដំបង
ធី ស្រីល័ក្ខJUNE 17 202611 views

កិច្ចសន្យាផ្គត់ផ្គង់ស្រូវទំហំជិត ១០លានដុល្លារអាមេរិក រវាងសហគមន៍កសិកម្មទំនើបនៅខេត្តបាត់ដំបង និងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) (Amru Rice Cambodia)

ជាក់ស្តែង កាលពីថ្មីៗនេះឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មចំនួន ៦ ទំហំជិត ១០លានដុល្លារអាមេរិក រវាងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) (Amru Rice Cambodia) និងសហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មនៅខេត្តបាត់ដំបង។

៩

នេះគឺជាជំហានថ្មីមួយទៀត ក្រោមការគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់សហគមន៍កសិកម្មទំនើប សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ដែលបានចុះកិច្ចសន្យារួមគ្នា ដើម្បីធានាស្ថិរភាពទីផ្សារជូនដល់បងប្អូនកសិករជាសមាជិក ជាពិសេសក្នុងបរិបទដែលមានភាពមិនច្បាស់លាស់ និងហានិភ័យនៃការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ។

 

កិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវពូជ និងស្រូវចំណីស្តង់ដាសុវត្ថិភាព (SRP) ទាំង៦នេះ រួមមាន ៤កិច្ចសន្យាសម្រាប់ស្រូវចំណី ២កិច្ចសន្យាសម្រាប់ស្រូវពូជ ដែលជាកិច្ចសន្យាមានសុពលភាពរយៈពេលពេញមួយឆ្នាំ ឬពីររដូវកាលដាំដុះ។

 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមសម្តែងការអបអរសាទរយ៉ាងក្រៃលែងចំពោះបងប្អូនកសិករជាសមាជិកសហគមន៍ទាំងអស់ និងសូមកោតសរសើរដល់ដៃគូវិស័យឯកជន ដែលបានចូលរួមសហការគាំទ្រ និងជួយពង្រឹងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយនិរន្តរភាព៕

១០

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia