រដ្ឋាភិបាលកម្ពុជា បានកំណត់ចំនួនទឹកប្រាក់ជាអតិបរមានៃឥណទានចំណាយថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ស្មើនឹង ៤៣ ៤៥៧ ៦៤៣ លានរៀល។ នេះបើយោងតាមតាមមាត្រាទី២ ក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦។
ខាងក្រោមគឺជា ការបែងចែកសំខាន់ៗ៖
១/. ការចំណាយចរន្ត ចំនួនសរុប ២៩ ៨៥០ ៤៩១,១ លានរៀល
២/. ការចំណាយមូលធន ចំនួនសរុប ១៣ ៦០៧ ៧៦៦,៩ លានរៀល
ក្នុងនោះ ការចំណាយមូលធនត្រូវបានបែងចែកជា៖
ក- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុងប្រទេស ៦ ១៦២ ៧២៦,៩ លានរៀល។
- ដោយថវិកាជាតិ ៣ ៩៣៤ ៣៩៤,៩ លានរៀល
- គម្រោងវិនិយោគផ្ទាល់ ៣ ២០៥ ៦១៨,៩ លានរៀល
- បដិភាគវិនិយោគក្នុងក្របខ័ណ្ឌហិរញ្ញប្បទានក្រៅប្រទេស ៧២៨ ៧៧៦ លានរៀល
- ដោយមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយវិស័យឯកជន ២ ១២៣ ៤៣២ លានរៀល
ខ- វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ៧ ៤៤៥ ០៤០ លានរៀល។
គួរជម្រាបផងដែរថា សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ចំនួនទឹកប្រាក់ជាអតិបរមានៃឥណទានចំណាយថវិកា ដូចមានចែងក្នុងមាត្រា២នៃច្បាប់នេះ ត្រូវបានបែងចែកតាមក្រសួងនិងស្ថាប័ននីមួយៗ និងទៅតាមប្រភេទនៃការចំណាយ និងតាមកម្មវិធី៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


