ធនាគារ អេ អឹម ខេ( AMK) ដែលទើបតែកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកជាធនាគារពាណិជ្ជជាផ្លូវការ បានប្រកាសពីការផ្ដល់ជូនពិសេសសម្រាប់អ្នកចង់មានរថយន្តអគ្គិសនីដោយធនាគារមានការផ្ដល់កម្ចីរថយន្តអគ្គិសនីជាមួយនឹងការប្រាក់ពិសេសបំផុត។
បើយោងតាមការផ្សព្វផ្សាយរបស់ធនាគារ អេ អឹម ខេ នៅលើហ្វេសប៊ុកផេកបានឲ្យដឹងថាដើម្បីអបអរសាទរ អេ អឹម ខេ ក្លាយជាធនាគារពណិជ្ជ សម្រាប់បងប្អូនដែលស្នើកម្ចីរថយន្តអគ្គិសនីនឹងទទួលបានការប្រាក់ពិសេសត្រឹមតែ៩%ប៉ុណ្ណោះក្នុងមួយឆ្នាំសម្រាប់គ្រប់ទំហំកម្ចី(មិនមែនសម្រាប់តែឆ្នាំដំបូងទេ)។
កម្ចីរថយន្តអគ្គិសនីពីធនាគារ អេ អឹម ខេ ផ្ដល់ភាពងាយស្រួលដល់អតិថិជនគ្រប់រូប ដោយមានអត្រាការប្រាក់ពិសេស 9%/ឆ្នាំ រហូតដល់ចប់អាណត្តិកម្ចី ទំហំកម្ចីរហូតដល់ $50,000 រយៈពេលសងត្រឡប់វែងរហូតដល់ 84 ខែ ការអនុម័តរហ័សទាន់ចិត្ត។
សូមបញ្ជាក់ផងដែរថាឱកាសទទួលបានកម្ចីឡានអគ្គិសនីមានគឺមានរយៈពេលកំណត់ពោលគឺមានតែចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ប៉ុណ្ណោះ។ ! សម្រាប់បងប្អូនចង់ដាក់ពាក្យស្នើសុំឥឡូវនេះអាចទាក់ទងទៅលេខ 023 22 02 02 / 1800 200 200 (ដោយឥតគិតថ្លៃ)៕


