ក្រុមហ៊ុន AlpSolarr ប្រកាសសម្ពោធ Showroom ខ្លួន ដោយនាំយកបច្ចេកវិទ្យាសូឡា និងប្រព័ន្ធស្តុកទុកថាមពលទំនើបមកកាន់កម្ពុជា
Bunthoeun KoemSEPTEMBER 18 2026

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន AlpSolarr ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន LIGOO NEW Energy Co., LTD បានប្រកាសសម្ពោធជាផ្លូវការនូវវត្តមាន Showroom ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ JD Polman and Residence ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគចិន-កម្ពុជា ដៃគូសហការក្នុងស្រុក KOL និងបណ្តាញសារព័ត៌មានជាច្រើនរូប។

 

ការរៀបចំព្រឹត្តិការណ៍សម្ពោធ Showroom នៅកម្ពុជានេះធ្វើឡើងក្នុងគោលបំណងបន្ថែមគុណតម្លៃនៃផលិតផល និងបង្ហាញបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងដៃគូអាជីវកម្មក្នុងការស្វែងយល់ ប្រឹក្សាយោបល់ និងជ្រើសរើសដំណោះស្រាយថាមពលបៃតងដែលមានស្តង់ដារអន្តរជាតិ សុវត្ថិភាពខ្ពស់ និងជួយកាត់បន្ថយការចំណាយលើថ្លៃអគ្គិសនីបានយ៉ាងច្រើន។

 

Photo 2026 09 18 18 27 55

 

នៅក្នុងឱកាសនេះ លោក Tang Yi អគ្គនាយកនៃក្រុមហ៊ុន LIGOO New Energy Co., Ltd. បានសម្តែងការស្វាគមន៍ និងបង្ហាញពីចក្ខុវិស័យក្នុងការនាំយកម៉ាក AlpSolarr មកកាន់ទីផ្សារកម្ពុជា។ លោកបានលើកឡើងថា «ការបើកដំណើរការ Showroom ផ្លូវការដំបូងរបស់ AlpSolarr នៅកម្ពុជា គឺជាជំហានសំខាន់មួយក្នុងការផ្តល់ទីតាំងសម្រាប់អតិថិជន និងដៃគូអាជីវកម្ម អាចស្វែងយល់ ប្រឹក្សាយោបល់ និងសាកល្បងបច្ចេកវិទ្យាថាមពលជំនាន់ថ្មី។ លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ AlpSolarr ក្នុងការផ្តល់ជូន ផលិតផលមានគុណភាព សេវាកម្មក្រោយការលក់ ការធានាត្រឹមត្រូវ និងការគាំទ្រពីអ្នកជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការថាមពលរបស់គ្រួសារ និងអាជីវកម្មនៅកម្ពុជា»។

 

Photo 2026 09 18 18 28 08

 

ជាមួយគ្នានេះដែរ លោក Rong Kunlun នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន APEX Energy Co., Ltd. បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះការបើកសម្ពោធជាផ្លូវការរបស់ AlpSolarr និងថ្លែងអរគុណដល់ក្រុមការងាររៀបចំកម្មវិធីនេះឡើង។ លោកបានមានប្រសាសន៍ថា បច្ចុប្បន្នវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មនៅកម្ពុជា កំពុងពន្លឿនការផ្លាស់ប្តូរថាមពលពណ៌បៃតងយ៉ាងឆាប់រហ័ស ដោយការប្រើប្រាស់ប្រព័ន្ធសូឡាបំលែងថាមពល ដើម្បីកាត់បន្ថយថ្លៃដើមអគ្គិសនី និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ អាំងវឺតទ័រ (Inverter) គឺជា «ខួរក្បាល» ដ៏មានសារៈសំខាន់បំផុតនៃប្រព័ន្ធសូឡា ដែលមិនត្រឹមតែជាអ្នកកំណត់ប្រសិទ្ធភាព និងស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលផ្ទាល់ដល់ផលចំណេញរយៈពេលជាង ២០ ឆ្នាំផងដែរ។

 

លោកបានបន្ថែមថា ក្រុមហ៊ុន APEX Energy គឺមានឫសគល់យ៉ាងជ្រៅក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យសូឡាដែលចែកចាយនៅកម្ពុជា ដោយផ្តោតលើការផ្តល់ជូននូវដំណោះស្រាយ EPC (One-stop solutions) សម្រាប់អតិថិជនផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម។ ក្រុមហ៊ុន APEX Energy បានសម្រេចចិត្តជ្រើសរើស AlpSolarr ជាដៃគូយុទ្ធសាស្ត្រ ព្រោះតែបច្ចេកវិទ្យាផលិតផលដ៏រឹងមាំ ប្រព័ន្ធធានាគុណភាពពេញលេញ និងសេវាកម្មក្នុងស្រុកដែលឆ្លើយតបបានយ៉ាងឆាប់រហ័ស។ ការចុះហត្ថលេខានាថ្ងៃនេះ គឺជាការចាប់ផ្តើមនៃកិច្ចសហការស៊ីជម្រៅ ដោយរួមបញ្ចូលគ្នាផលិតផលអាំងវឺតទ័រគុណភាពខ្ពស់ និងសមត្ថភាពវិស្វកម្ម EPC ដើម្បីផ្តល់ជូននូវដំណោះស្រាយថាមពលព្រះអាទិត្យ និងប្រព័ន្ធស្តុកថាមពលដ៏សម្បូរបែបនៅកម្ពុជា។

 

Photo 2026 09 18 18 28 17

 

ដោយឡែក លោកស្រី អ៊ុល ពេជចិន្តា ដែលជាតំណាង និងជាជំនួយការផ្ទាល់របស់ លោក ឈឹម ប៊ុនឈឿន អគ្គនាយកនៃក្រុមហ៊ុន BPower Green Co., Ltd. បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង BPower Green និង AlpSolarr គឺជាការចាប់ផ្តើមនៃភាពជាដៃគូរយៈពេលវែង ដើម្បីរួមចំណែកអភិវឌ្ឍន៍ទីផ្សារថាមពលស្អាតនៅកម្ពុជា។

 

Photo 2026 09 18 18 29 04

 

លោកស្រីបានលើកឡើងថា អតិថិជនសព្វថ្ងៃមិនត្រឹមតែស្វែងរកផលិតផលថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការនូវ គុណភាព ភាពជឿជាក់ តម្លៃសមរម្យ សុវត្ថិភាព ការធានា និងសេវាកម្មរយៈពេលវែង។ តាមរយៈការសិក្សា និងសហការជាមួយ AlpSolarr BPower Green មើលឃើញពីសក្តានុពលនៃផលិតផលដែលផ្តោតលើ គុណភាព បច្ចេកវិទ្យា សុវត្ថិភាព ប្រសិទ្ធភាព និងភាពបត់បែន ទៅតាមតម្រូវការរបស់អតិថិជនកម្ពុជា។ លោកស្រីក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងបណ្តាញចែកចាយ ដើម្បីនាំយកដំណោះស្រាយថាមពលរបស់ AlpSolarr ទៅដល់អតិថិជននៅទូទាំងប្រទេសកម្ពុជាផងដែរ។

 

នៅក្នុងកម្មវិធីនេះ ក្រុមហ៊ុន AlpSolarr ក៏បានដាក់ផលិតផលសំខាន់ៗតាំងបង្ហាញ និងព្រមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំងក្លា រួមមាន៖ ប្រព័ន្ធអាគុយរក្សាថាមពល LIVO-16E (Low Voltage Battery System): បច្ចេកវិទ្យាអាគុយ LiFePO4 ទំហំ 16.08 kWh ដែលមានសុវត្ថិភាពខ្ពស់ អាចតភ្ជាប់ប៉ារ៉ាឡែលបានរហូតដល់ ១៦ គ្រឿង និងមានការធានាគុណភាពផ្លូវការរហូតដល់ ឆ្នាំ និង អាំងវ៉ែកទ័រឆ្លាតវៃ PULSE S4 (ECO-hybrid Inverter): ប្រព័ន្ធអាំងវ៉ែកទ័រកម្លាំងចាប់ពី 6kW ដល់ 10kW ដែលមានកម្រិតការពារជម្រាបទឹក និងដី IP66 គាំទ្រការគ្រប់គ្រង និងតាមដានតាមរយៈ Wi-Fi/Bluetooth ដើម្បីធានានូវប្រសិទ្ធភាពប្រើប្រាស់ថាមពលអគ្គិសនីកម្រិតខ្ពស់។

 

Photo 2026 09 18 18 29 14

 

សូមបញ្ជាក់ថា AlpSolarr គឺជាក្រុមហ៊ុនបុត្រសម័ន្ធរបស់ LIGOO NEW Energy Co., LTD ដែលឈានមុខក្នុងការផ្តល់ជូននូវដំណោះស្រាយប្រព័ន្ធថាមពលព្រះអាទិត្យ អាគុយផ្ទុកថាមពល និងអាំងវ៉ែកទ័រដែលមានស្តង់ដារអន្តរជាតិ និងមានវត្តមានក្នុងទីផ្សារជាច្រើនប្រទេសជុំវិញពិភពលោក។ AlpSolarr ផ្តោតលើការនាំចូល និងចែកចាយនូវផលិតផលស្តង់ដារគុណភាពខ្ពស់ រួមមាន ប្រព័ន្ធអាគុយផ្ទុកថាមពល អាំងវ៉ែកទ័រឆ្លាតវៃ និងឧបករណ៍បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ ក្នុងគោលបំណងផ្តល់ជូននូវដំណោះស្រាយថាមពលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងចីរភាព សម្រាប់គេហដ្ឋាន និងអាជីវកម្មនៅកម្ពុជា។

 

សម្រាប់ព័ត៌មានបន្ថែម ឬចង់ទិញផលិតផលរបស់ AlpSolarr យកទៅប្រើប្រាស់លោកអ្នកអាចទាក់ទងតាមរយៈទំព័រហ្វេសប៊ុក AlpSolarr KH គេហទំព័រ www.alpsolarr.com និងទីតាំងស្ថិតនៅក្រោយផ្សារទំនើបអ៊ីនអនសែនសុខ និង អាចទំនាក់ទំនងបានតាមរយៈលេខទូរសព្ទ័ 086808688

 

 

Photo 2026 09 18 18 29 21

Photo 2026 09 18 18 29 31

Photo 2026 09 18 18 29 41

Photo 2026 09 18 18 55 27

Photo 2026 09 18 18 29 50

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia