ទៅតែ១កន្លែង បានឡានជិះ! ខណៈក្រុមហ៊ុនឡានជាច្រើន នឹងតាំងបង្ហាញរថយន្តរាប់រយប្រេនធំបំផុតមិនធ្លាប់មាននៅទីតាំង១នេះ
THATSORNA NOVFEBRUARY 26 2024302 views

ជាដំណឹងល្អមួយ សម្រាប់ប្រិយមិត្តដែលមានបំណងចង់ទិញរថយន្តថ្មី ឬបងប្អូនដែលចង់ប្តូររថយន្ត ប៉ុន្តែមិនសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ដើររកមើលតាមក្រុមហ៊ុន ឈប់ពិបាកចិត្តទៀតទៅ ខណៈពេលនេះក្រុមហ៊ុនលក់រថយន្តប្រចាំស្រុកខ្មែរជិត២០ នឹងដាក់ពិព័ណ៍រថយន្តធំបំផុតមិនធ្លាប់មាននៅទីតាំង ដឹព្រេមៀសេនធ័រសែនសុខ , អគារ ABCDE។

យោងតាមការបង្ហោះលើផេកផ្លូវការ The Premier Centre Sen Sok​ កាលពីពេលកន្លងទៅនេះបានឱ្យដឹឹងថា ការពិព័ណ៍រថយន្តបធំបំផុតមិនធ្លាប់មាននេះ និងធ្វើឡើងនៅថ្ងៃទី ២៧-២៨ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៩យប់។ ដោយក្រុមហ៊ុនឡានធំៗដែលនឹងចូលរួមមានដូជា Ford, GWM, Hyundai, Toyota, GAC Motor, ChangAn Auto, Land Rover, AIOAR, Tesla និងក្រុមហ៊ុនឡានធំៗល្បីៗជាច្រើនទៀត។

ទន្ទឹមនេះដែរការតាំងពិព័រណ៍នេះចាត់ទុកថាជាពិព័រណ៍រថយន្តខ្នាតធំប្រចាំឆ្នាំមិនធ្លាប់ព្រោះមានលក្ខណៈពិសេសនិងទាក់ទាញជាច្រើនដូចខាងក្រោម៖

  • អ្នកចូលរូមទស្សនា៣មុឺននាក់ដោយសេរី
  • អតិថិជនជាគូរស្វាមីភរិយាអាពាហ៍ពិពាហ៍សម្រាប់ឆ្នាំ២០២៤ចំនួន១៥០០គូរ
  • កម្មវិធីបើកសម្ពោធ និងកាត់ខ្សែបូរដោយគណៈអធិបតី រដ្ឋមន្រ្តី និងសមាគមដែលពាក់ព័ន្ធជាច្រើនរូប
  • ប្រគុំតន្ត្រីខ្នាតធំ ២ ថ្ងៃដោយតារាជួរមុខលំដាប់ៗប្រទេស ដូចជា #ឧកញ៉ាខេមរៈសិរីមន្ត #កញ្ញាតន់ចាន់សីមា៉ #លោកលឹមតិចម៉េង និង ក្រុមកំប្លែង #នាយពាក់មី
  • មានកន្លែងកម្សាន្តសម្រាប់កុមារខ្នាតធំឥតគិតថ្លៃ ( kid playground )

428639285 900631228522108 7068600005789949797 N

គួរជម្រាបផងដែរថា ការតាំងបង្ហាញរថយន្តនេះ មានការបង្ហាញជាមួយរថយន្តរាប់រយប្រេន ជាមួយកម្មវិធីបញ្ចុះតម្លៃរថយន្តមហិមា។ លើសពីនេះបងប្អូនអាចមានឱកាសរៀន សិក្ខាសាលាស្តីពី បច្ចេកវិទ្យារថយន្ត វិនិយោគ ទីផ្សារ និងបរិស្ថាន ថែមទៀត៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia