ដំណឹង! អគ្គនាយកដ្ឋានពន្ធដារ រំលឹកពីកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥ ដល់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស
ធី ស្រីល័ក្ខJANUARY 23 202611 views

យោងតាមអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន និងដើម្បីធានាបាននូវភាពត្រឹមត្រូវក្នុងការប្រកាសនិងបង់ប្រាក់ពន្ធ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ដោយបានណែនាំដល់អ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាស ព្រមទាំងភ្នាក់ងារសេវាកម្មពន្ធដារ អំពីកាតព្វកិច្ចក្នុងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥ ដូចខាងក្រោម៖

 

១. សហគ្រាសត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (Tax on Income-Tol e-Filing) តាមរយៈតំណភ្ជាប់ www.tax.gov.kh/km/e-service ស្របតាមសេចក្តីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ និងត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

 

២. សហគ្រាសដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន ត្រូវដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងយឺតបំផុតក្នុងរយៈពេល ៣ខែ ក្រោយពីដំណាច់ឆ្នាំជាប់ពន្ធ។

 

៣. សហគ្រាសដែលមានសាខា ត្រូវដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំជាមួយគ្នា ដោយសរុបលទ្ធផលរបស់គ្រឹះស្ថានជាគោលដើម និងគ្រប់សាខាទាំងអស់។ សហគ្រាសត្រូវប្រកាសនូវបញ្ជីឈ្មោះនៃគណនីចំណូល និងចំណាយ ព្រមទាំងតារាងទ្រព្យសកម្ម រយៈពេលវែងរបស់សាខានីមួយៗ ដោយវាយបញ្ចូលទៅក្នុងប្រព័ន្ធត្រង់ផ្នែក “សាខាសហគ្រាសក្នុងស្រុក”។

 

៤. ចំពោះបុគ្គលិក ឬភ្នាក់ងារសេវាកម្មពន្ធដារដែលទទួលបន្ទុកការងារដាក់លិខិតប្រកាសពន្ធប្រចាំខែប្រចាំឆ្នាំជំនួសអ្នកជាប់ពន្ធត្រូវភ្ជាប់ (Upload) ចូលទៅក្នុងប្រព័ន្ធនូវប័ណ្ណសម្គាល់ខ្លួនបុគ្គលិកចំពោះបុគ្គលិកក្រុមហ៊ុនឬលិខិតប្រគល់សិទ្ធិជាលាយលក្ខណ៍អក្សរពីអ្នកជាប់ពន្ធចំពោះភ្នាក់ងារសេវាកម្មពន្ធដារ។

 

៥. គ្រប់សហគ្រាសទាំងអស់ដែលមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ត្រូវភ្ជាប់ (Upload) ចូលទៅក្នុង ប្រព័ន្ធនូវតារាងតុល្យការ គណនីលទ្ធផល និងព័ត៌មានបន្ថែម (ប្រសិនបើមាន)៕

៤៥46

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia