យោងតាមការបង្ហោះ លើផេកផ្លូវការរបស់ Mazda Cambodia បានប្រកាសថា ក្រុមហ៊ុនមានសិទ្ធិពេញលេញតាមផ្លូវច្បាប់និងចូលជាធរមានក្នុងការនាំចូល ចែកចាយ និងផ្តល់សេវាកម្មក្រោយការលក់សម្រាប់រថយន្ត MAZDA គ្រប់ស៊េរីរួមបញ្ចូលទាំងវត្តមាននៃរថយន្តអគ្គិសនី(EV) ជំនាន់ថ្មីដែលជានវានុវត្តន៍ចុងក្រោយបង្អស់របស់ MAZDA ជាពិសេសនោះគឺ MAZDA EZ-60។
ជាមួយគ្នានោះដែរ ដើម្បីធានានូវសុវត្ថិភាពជូនដល់អតិថិជន ក្រុមហ៊ុននឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះអាជីវករអាជីវកររូបណាដែលនាំចូល ផ្សព្វផ្សាយ និងចែកចាយនូវរថយន្ត MAZDA ដែលមិនមានប្រភពច្បាស់លាស់។ សម្រាប់ Mazda Cambodia តែងតែផ្តោតលើគុណភាព សុវត្ថិភាព បច្ចេកវិទ្យា បទពិសោធន៍នៃការបើកបរ និងការថែទាំអតិថិជនក្នុងរយៈពេលវែង។

ជាមួយគ្នានោះដែរ ក្រសួងពាណិជ្ជកម្មឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត និងគ្រឿងបន្លាស់ពាក់ម៉ាកខាងលើរបស់ក្រុមហ៊ុន HGB Auto ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន Mazda Motor Corporation ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល នឹង ចែកចាយផ្តាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ។
គូសបញ្ជាក់ថា ចំពោះភ្នាក់ងារលក់រថយន្ត MAZDA ដែលគ្មានការអនុញ្ញាតទាំងនោះក្នុងន័យដើម្បីចូលរួមការពារទៅលើសុវត្ថិភាពរបស់អតិថិជនរបស់យីហោ MAZDA ជាចម្បងចៀសវាងការប្រើប្រាស់ចំរថយន្តដែលគ្មានស្តង់ដារអនុញ្ញាតត្រឹមត្រូវ។ ដូច្នេះហើយសម្រាប់បងប្អូនដែលចង់ទិញរថយន្ត Mazda EZ-60 ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុនអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទផ្នែកលក់៖ 010 806 976/095 666 926 ទីតាំងទាំង២ សាខារបស់ក្រុមហ៊ុន Mazda កម្ពុជា សាខាពោធិ៍ចិនតុង bit.ly/MazdaShowroomPochentong សាខាមានជ័យផ្លូវ60m: bit.ly/MazdaShowroomMeanchey៕


