កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ក្រុមហ៊ុន Alchemy Beverage KH សហការជាមួយស្រាវិស្គី The Macallan បានរៀបចំកម្មពិធីជប់លៀងអាហារពេលល្ងាចដ៏ប្រណិត នៅ Pavilion នៃសណ្ឋាគារ Rosewood ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់បង្ហាញរូបរាងរចនាថ្មីរបស់ស្រាវិស្គី The Macallan ដ៏ប្រណិត ដោយពិធីដ៏រីករាយនោះ ទទួលបានការអញ្ជើញចូលរួម វត្តមានពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនពាក់ព័ន្ធ ព្រមទាំងវត្តមានរបស់ភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
នៅក្នុងព្រឹត្តិការណ៍ដ៏ស្និទ្ធស្នាលមួយនេះគឺបានបង្ហាញអំពី “The Macallan Timeless Collection” ដែលជាការអបអរសាទរដ៏គួរឱ្យកត់សម្គាល់ចំពោះកេរ្តិ៍ដំណែល សិល្បៈ និងភាពច្នៃប្រឌិតរបស់ម៉ាកយីហោនេះ ។ អ្វីដែលកាន់តែពិសេសនោះ ភ្ញៀវដែលបានចូលរួមនៅក្នុងកម្មវិធីនេះគឺជាអ្នកក្នុងចំណោមដំបូងគេដែលបានទស្សនា រូបរាងរចនាថ្មីកែច្នៃឡើងវិញដោយវិចិត្រករ និងអ្នករចនាដ៏ល្បីល្បាញលើពិភពលោកគឺលោក David Carson ជាមួយនឹងទស្សនៈបែបថ្មី និងទាន់សម័យទៅកាន់ភាពឆើតឆាយរបស់ស្រាវិស្គី The Macallan ។
ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះបានចាប់ផ្តើមជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ ដោយភ្ញៀវត្រូវបានស្វាគមន៍ជាមួយនឹងស្រាក្រឡុក The Macallan យ៉ាងពិសេសដែលបានកំណត់ពីបរិយាកាសសម្រាប់បទពិសោធន៍ដ៏ឆើតឆាយនិងជក់ចិត្ត ។ ក្នុងនោះផងដែរក៏មានវត្តមាន លោក Gabriel Honឯកអគ្គរដ្ឋទូតម៉ាកយីហោប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកមកពី Edrington Group បានដឹកនាំបទពិសោធន៍ភ្លក្សស្រាវិស្គី និងការផ្គូផ្គងម្ហូបដ៏ទាក់ទាញ ។ ជំនាញនិងចំណង់ចំណូលចិត្តរបស់លោក Gabriel Hon ចំពោះ The Macallan បានរឹតតែផ្តល់ឱ្យភ្ញៀវនូវការកោតសរសើរ និងជក់ចិត្តចំពោះសិល្បៈហត្ថកម្មនៅពីក្រោយប្រណិតភាពរបស់ស្រាវិស្គី The Macallan ។
លោក Kristian Harmston នាយកប្រតិបត្តិ នៃក្រុមហ៊ុន Alchemy Asia បានមានប្រសាសន៍ស្វាគមន៍នៅក្នុងព្រឹត្តិការណ៍នេះថា Alchemy Asia មានវត្តមានតាំងពីឆ្នាំ ២០១៣មកម្លេះដែលបានកសាងកេរ្តិ៍ឈ្មោះដ៏រឹងមាំក្នុងនាមជាអ្នកចែកចាយស្រាលំដាប់ពិភពលោក ឈានមុខគេនៅនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលមានបុត្រស័ម្ពន្ធ Alchemy Beverage KH ប្រចាំប្រទេសកម្ពុជា- ទីតាំងការិយាល័យនៅ Aquation Park, កោះពេជ្រ, រាជធានីភ្នំពេញ ។
លោក Kristian Harmston បានសង្កត់ធ្ងន់ថា Alchemy Asia មានមោទនភាពជាដៃគូររបស់ស្រាវិស្គីThe Macallan ក៏ដូចជាម៉ាកយីហោ ល្បី ៗលំដាប់ពិភពលោក ផ្សេងទៀតរួមមាន The Macallan, Louis XIII, Clase Azul, Remy Martin, Kaibutsu Japanese Whisky, Lady Trieu, Cointreau, Campari, Aperol, Frangelico, 1800 Tequila, Jose Curevo, Jägermeister និងម៉ាកយីហោផ្សេងៗទៀត ដែលធ្វើឱ្យ Alchemy Asia ឈរជាតួអង្គដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ។
ពិធីជប់លៀងបានប្រព្រឹត្តិប្រកបដោយប្រណិតភាពជាមួយនឹងភាពរីករាយ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ។
សម្រាប់ការសាកសួរព័ត៌មានបន្ថែម៖
ក្រុមហ៊ុន Alchemy Beverages Kh
FB/IG: AlchemyBeveragesKh
អ៊ីម៉ែល: samphors@alchemy-beverages.kh
ទូរស័ព្ទ: 016 750 755/ 011 327 397
An exclusive evening hosted by Alchemy Cambodia to celebrating heritage, craftsmanship, and artistry — featuring a reimagined label by David Carson
[Phnom Penh, Cambodia] – [03rd Oct 2025] – On a night of unparalleled sophistication, Alchemy Cambodia, in collaboration with The Macallan, presented “The Macallan Timeless Collection” Dinner, an exclusive gastronomic experience to be held at Pavilion - Rosewood.
This intimate event unveil The Macallan Timeless Collection — a remarkable celebration of the brand’s legacy, artistry, and innovation. Guests will be among the first to witness the new label design reimagined by world-renowned artist and designer David Carson, whose bold visual storytelling brings a fresh and modern perspective to The Macallan’s timeless elegance.
This prestigious event has commenced with a warm welcome, as guests are greeted with a signature Macallan cocktail, setting the tone for an elegant and immersive experience while a sensory journey, guided by Mr. Gabriel Hon, Brand Ambassador South-East Asia and Pacific from Edrington who led a captivating whisky tasting and food pairing experience. His expertise and passion for The Macallan has illuminated the nuances of each expression, offering guests a deeper appreciation for the artistry behind the whisky.
At the heart of the event was delivered the welcome message by Mr. Kristian Harmston, Group Chief Executive of Alchemy Asia, highlighted the significant role of Alchemy Asia since its establishment in 2013. Over the years, Alchemy Asia has built a strong reputation as a leading independent premium spirit distributor in Southeast Asia and has Alchemy Beverage Kh’s office located in Aquation Park, Koh Pich, Phnom Penh.
Alchemy Beverage Kh ’s commitment to excellence and its ability to adapt to the dynamic market conditions with a portfolio of well-known international brands including The Macallan, Louis XIII, Clase Azul, Remy Martin, Kaibutsu Japanese Whisky, Lady Trieu, Cointreau, Campari, Aperol, Frangelico, 1800 Tequila, Jose Curevo, Jägermeister etc.
Mr. Kristian Harmston emphasized Alchemy Asia has long been a proud partner of The Macallan as well as other premium brands which make Alchemy Asia standing as a pivotal player in Cambodia and in the region.
The dinner commenced with The Macallan Toast and ended in a spirit of enthusiasm and unforgettable memories.
For The Macallan, Other Brand inquiries, please contact:
Alchemy Beverages Kh
FB/IG: AlchemyBeveragesKh
Email: samphors@alchemy-beverages.kh
Phone: 016 750 755/ 011 327 397