ខេត្ដសំណាង! ខេត្ដ១នេះនឹងមានព្រលានយន្ដហោះថ្មី ខណៈរដ្ឋឯកភាពឲ្យសាងសង់
Bunthoeun KoemAUGUST 18 202614.7 K views

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលកន្លងទៅនេះ បានឯកភាពជាគោលការណ៍រួចរាល់ហើយ លើគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅក្នុងខេត្តរតនគិរី ខណៈការសាងសង់ព្រលានថ្មីនេះដើម្បីជំរុញសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍នៅតំបន់ភូមិភាគឦសាន។

 

690671111 1018438787350683 2303561563090701172 N

 

គម្រោងព្រលានយន្ដហោះថ្មីខាងលើនេះ នឹងធ្វើការអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ ១ ៩០៥ ហិកតា មានទីតាំងស្ថិតនៅស្រុកលំផាត់ ខេត្ដរតនគិរី។ ក្នុងនោះដែរ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្ដរតនគិរី ដឹកនាំដោយឯកឧត្ដម ញ៉ែម សំអឿន រួមជាមួយនឹងអ្នកជំនាញបរទេស បានចុះពិនិត្យទីតាំងសាងសង់គម្រោងព្រលានយន្ដនេះផងដែរ។

 

690821145 1018438884017340 5649268887226354273 N

 

ការសម្រេចសាងសង់ព្រលានយន្តហោះខេត្ដរតនគិរី ត្រូវបានមើលឃើញថាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទាក់ទាញវិនិយោគិន និងជំរុញកំណើនភ្ញៀវទេសចរមកកាន់តំបន់ភូមិភាគឦសាន ដែលជាតំបន់ដាច់ស្រយាលជាងគេ។ ជាពិសេស ទីតាំងដែលត្រូវបានជ្រើសរើសសម្រាប់ការសាងសង់ព្រលានយន្ដហោះថ្មីនេះ គឺជាទីតាំងយុទ្ធសាស្ត្រមួយដែលមិនត្រឹមតែបម្រើផលប្រយោជន៍ដល់ខេត្តរតនគិរីមួយប៉ុណ្ណោះទេ ប៉ុន្តែវាស្ថិតនៅចំណុចដែលអាចតភ្ជាប់ និងផ្តល់ភាពងាយស្រួលដល់ខេត្តជិតខាងចំនួន ៣ ផ្សេងទៀត រួមមាន ខេត្តស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះ ផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia