រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ — ក្រុមហ៊ុន AION Cambodia និងក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ម.ក បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកម្រិតយុទ្ធសាស្ត្រ (MOU) ក្នុងអគារតាំងបង្ហាញដ៏ប្រណីត និងទំនើបរបស់រថយន្ត AION នៅរាជធានីភ្នំពេញ ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងវិស័យយានយន្ត ពិសេសយានយន្តអគ្គិសនី ដែលកំពុងតែរីកចម្រើននៅក្នុងទីផ្សារប្រទេសកម្ពុជា។

ក្រោមប្រធានបទ «លើសពីយានយន្ត លើសពីការការពារ៖ ផ្តល់ជូនអតិថិជនរថយន្ត AION នូវការធានា ប្រកបដោយ សេវាកម្មពិត ទំនុកចិត្តពិត និងសន្តិភាពផ្លូវចិត្តយ៉ាងពិតប្រាកដ» កិច្ចសហប្រតិបត្តិការនេះបានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាយានយន្តអគ្គិសនីឆ្លាតវៃរបស់ AION និងជំនាញវិជ្ជាជីវៈផ្នែកធានារ៉ាប់រង រួមជាមួយការយល់ដឹងយ៉ាងស៊ីជម្រៅអំពីទីផ្សារ ក្នុងស្រុករបស់ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ម.ក ដើម្បីផ្តល់ជូននូវគុណតម្លៃប្រកបដោយឧត្តមភាព ព្រមទាំងទំនុកចិត្តខ្ពស់ជូនដល់អតិថិជនរថយន្ត AION។

នៅក្នុងពិធីនេះ លោកជំទាវ ចាន់ គុយឃីម នាយិកាប្រតិបត្តិការអាជីវកម្មនៃក្រុមហ៊ុន AION Cambodia បានគូសបញ្ជាក់ថា ការផ្តល់ជូនបទពិសោធន៍ដ៏ល្អពិសេសជូនអតិថិជន គឺមិនត្រឹមតែផ្តោតលើការនាំចូលរថយន្តអគ្គិសនីដែលមានគុណភាពខ្ពស់មកកាន់ទីផ្សារប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺការកសាងប្រព័ន្ធអេកូឡូស៊ីដ៏សមស្របមួយ ដែលអាចធានាជូននូវសុវត្ថិភាព ភាពងាយស្រួល សេវាកម្មប្រកបដោយគុណភាព និងទំនុកចិត្តនៅគ្រប់ដំណាក់កាលនៃការប្រើប្រាស់»។
លោកជំទាវ បានបន្តថាកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ម.ក គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ចក្ខុវិស័យរួមគ្នា ពោលគឺការរួមបញ្ជូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាចល័តឆ្លាតវៃជាមួយនឹងជំនាញធានារ៉ាប់រងកម្រិតគុណភាព ប្រកបដោយវិជ្ជាជីវៈដើម្បីបង្កើតដំណោះស្រាយដែលឆ្លើយតបបានកាន់តែប្រសើរចំពោះតម្រូវការរបស់អតិថិជនរថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន។

លោក ឆាយ ឆីនឈឹង អគ្គនាយក និងតំណាងដ៏ខ្ពស់ខ្ពស់ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ម.ក បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចព្រមព្រៀងនេះ ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការជាមួយ AION Cambodia។
«ថ្ងៃនេះគឺជាសមិទ្ធផលដ៏សំខាន់មួយ ខណៈដែលក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ម.ក បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ AION Cambodia ដោយរួមបញ្ចូលនូវដំណោះស្រាយសេវាធានារ៉ាប់រងយានយន្តដ៏ឆ្លាតវៃជូនដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា»។

សម្រាប់អតិថិជនរថយន្ត AION កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ជូននូវការប្រឹក្សាយោបល់ផ្នែកធានារ៉ាប់រងកម្រិតវិជ្ជាជីវៈ និងអត្ថប្រយោជន៍ធានារ៉ាប់រងសំខាន់ៗពីក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ម.ក រួមមាន៖
• ផ្តល់ជូនបណ្ណធានារ៉ាប់រងយានយន្តដោយគ្មានការកំណត់មិនធ្វើសំណង
• ផ្តល់ជូនគោលការណ៍ដោះស្រាយសំណងដោយមិនមានកម្រៃបន្ថែមក្រៅសេវា
• សេវាកម្មដោះស្រាយសំណងរហ័ស ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំ និង ២៤ម៉ោង ក្នុង១ថ្ងៃ ជា៣ភាសា រួមមាន ភាសាខ្មែរ អង់គ្លេស និងចិន ដើម្បីធានាបាននូវភាពងាយស្រួល និងតម្លាភាពជូនដល់អតិថិជន
• សេវាកម្មដោះស្រាយសំណងរហ័សទាន់ចិត្ត
• ផ្តល់ជូនសេវាសង្គ្រោះ និងសណ្តោងរថយន្តក្នុងរាជធានីភ្នំពេញដោយឥតគិតថ្លៃ
• ផ្តល់ជូនសេវាជំនួយបន្ទាន់ដូចជា ជួយទិញប្រេងសាំង ប្តូរសំបកកង់ និងកូវអាគុយដោយឥតគិតថ្លៃ
លោក ឆាយ ឆីនឈឹង បានគូសបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការនេះគឺលើសពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម៖ «វាជាការប្តេជ្ញាចិត្តដែលកសាងឡើងនៅលើទំនុកចិត្ត និងចក្ខុវិស័យក្នុងការកសាងភាពជាដៃគូរយៈពេលវែង»។
តាមរយៈការបូកបញ្ជូលគ្នានូវបច្ចេកវិទ្យារថយន្តអគ្គិសនីដ៏ទំនើបរបស់ AION និងសមត្ថភាពកំពុងនឹងរីកចម្រើនគួរឲ្យកត់សម្គាល់របស់ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ម.ក លើផ្នែកធានារ៉ាប់រងយានយន្ត ក្រុមហ៊ុនទាំងពីរមានគោលបំណងធ្វើឱ្យការប្រើប្រាស់រថយន្ត កាន់តែមានភាពងាយស្រួលប្រកបដោយការពារធំទូលាយ និងផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន។

សមិទ្ធផលនេះ ក៏នឹងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត លើការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន ការផ្សព្វផ្សាយពាណិជ្ជកម្មរួមគ្នា ទំនាក់ទំនងតាមប្រព័ន្ធឌីជីថល ការអភិវឌ្ឍផ្នែកលក់ និងគំនិតផ្តួចផ្តើមផ្សេងៗក្នុងទីផ្សារយានយន្តផងដែរ។
ក្នុងពេលដែលទីផ្សាររថយន្ត EV នៅកម្ពុជាបន្តរីកចម្រើន ក្រុមហ៊ុន AION Cambodia និងក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ម.ក មានមោទនភាពក្នុងការប្រារព្ធទំព័រប្រវត្តិសាស្ត្រថ្មីនេះជាមួយគ្នា ដោយប្តេជ្ញាមិនត្រឹមតែផ្តល់ជូនអតិថិជននូវមធ្យោបាយធ្វើដំណើរ និងកិច្ចការពារជំនាន់ថ្មីនោះទេ ប៉ុន្តែថែមទាំងផ្តល់ជូននូវ ទំនុកចិត្ត និងសន្តិភាពផ្លូវចិត្តគ្រប់ពេលវេលា ផងដែរ។

លើសពីការធ្វើដំណើរ លើសពីកិច្ចការពារ កសាងឡើងដោយទំនុកចិត្ត។
AION Cambodia × ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ម.ក
អំពីក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន
ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅជំនាន់ថ្មីដែលមានភាគទុនិកជាកូនខ្មែរ កសាងឡើងដោយទំនុកចិត្ត និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
សម្រាប់ព័ត៌មានបន្ថែម៖
• ឈ្មោះក្រុមហ៊ុន: ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ម.ក (Angkor General Insurance PLC.)
• ទីស្នាក់ការកណ្តាល: ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
• លេខទូរស័ព្ទដោះស្រាយសំណង ២៤/៧: 1800 20 24 24 (ឥតគិតថ្លៃ)
• ព័ត៌មានទូទៅ: +855 78 24 24 24 / +855 87 24 24 24
• អុីម៉ែល: info@agi.com.kh
តាមដានពួកយើងតាមរយៈបណ្តាញសង្គម៖
• Facebook: Angkor General Insurance Plc
• Telegram: https://t.me/angkorgeneral
• Linkedin: https://www.linkedin.com/company/angkor-general-insurance-hiring/
• Wesbite: https://agi.com.kh/


