ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា–ជប៉ុន
Daneth MechMARCH 3 2026

Photo 2026 03 03 13 53 31

 

រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌល ភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមជា អធិបតីភាព ពីសំណាក់អ្នកឧញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបតិ្ត នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងភរិយាលោកជំទាវ អ៊ឹង លីហុង  រួមទាំង គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស និងភ្ញៀវកិត្តិយសជាច្រើនកុះករ។

 

Photo 2026 03 03 13 53 24

Photo 2026 03 03 13 53 34

 

ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) តែងតែបានចូលរួមប្រារព្ធ ទិវាអន្តរជាតិនារី ៨ មីនា ក្នុងគោលបំណងដើម្បីរំលឹកអំពីវីរភាពនៃការតស៊ូ ទាមទារសិទ្ធិសេរីភាព ភាពអង់អាចក្លាហាន តម្លៃ ស្នាដៃ និងតួនាទីដ៏សំខាន់របស់ស្ត្រី ក្នុងការកសាងគ្រួសារ សង្គម និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងជំរុញសិទ្ធិស្មើភាព សន្តិភាព និងសុវត្ថិភាពសម្រាប់ស្ត្រីនៅទូទាំងពិភពលោក។

ឆ្នាំនេះកម្ពុជាប្រារព្ធ ទិវាអន្តរជាតិនារី ៨ មីនា ២០២៦ ខួបលើកទី១១៥  ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃ បាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងក្រុមគ្រួសារ។ ដូចយើងទាំងអស់គ្នាបានដឹងហើយថា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះនៃសុខុមាលភាពរបស់ស្រ្តី និងក្រុមគ្រួសារ ដែលផ្តល់នូវបរិយាកាស អំណោយផល អាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា  គ្មានការភ័យខ្លាច ទទួលបាននូវការការពារ គាំទ្រ លើកទឹកចិត្ត និងស្រឡាញ់ ដោយស្ត្រីមិនត្រឹមតែជាអ្នកថែរក្សាគ្រួសារ ជាម្តាយ អ្នកប្រឹក្សា អ្នកថែទាំ និងជាភរិយាប៉ុណ្ណោះទេ ប៉ុន្តែស្រ្តីជាកម្លាំងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការរក្សាសន្តិភាពនៅក្នុងសហគមន៍ ផងដែរ។

 

Photo 2026 03 03 13 53 23

Photo 2026 03 03 13 53 22

 

ថ្លែងសុន្ទរកថាស្វាគមន៍ នៅក្នុងឱកាសអបអរទិវាអន្តរជាតិនារី លោកស្រី នៅ សុជ្ជណា នាយិកាមជ្ឈមណ្ឌលភាសា អេ អាយ អាយ  បានគូសបញ្ជាក់អំពីតួនាទីស្រី្តដែលជាកម្លាំងស្នូលក្នុងគ្រួសារ និងសង្គម ដែលមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាល និងណែនាំកូនៗឱ្យក្លាយជាបុគ្គលមានចំណេះដឹង សីលធម៌ និងទំនួលខុសត្រូវ។ លោកស្រីបានបន្ថែមថា ការផ្តល់ឱកាសស្មើភាពក្នុងការអប់រំ ការងារ និងភាពជាអ្នកដឹកនាំ ដល់ស្ត្រី គឺជាចំណុចសំខាន់ក្នុងការបង្កើនសន្តិភាព និងសន្តិសុខសម្រាប់គ្រួសារ និងសង្គមទាំងមូល។

 

Photo 2026 03 03 13 53 29

 

ជាមួយគ្នានេះ លោកស្រីក៏បានលើកឡើងអំពី ស្ថាប័នអប់រំនេះ តែងតែផ្តោតសំខាន់លើការលើកកម្ពស់សមត្ថភាព និងសក្តានុពលរបស់ក្មេងស្រី តាមរយៈការផ្តល់ការអប់រំប្រកបដោយគុណភាព និងបរិយាកាសសិក្សាដែលលើកទឹកចិត្តឱ្យសិស្សានុសិស្ស ទាំងស្រីទាំងប្រុស អភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋល្អ និងអ្នកដឹកនាំនាពេលអនាគត។

ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» កម្មវិធីក៏មានការចូលរួមចែករំលែកបទពិសោធពីវាគ្មិនកិត្តិយសចំនួន ពីរ រូបផងដែរ គឺទីមួយលោកជំទាវបណ្ឌិត គ្រី ណាល់លីស  រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី  បានធ្វើបទបង្ហាញ និងចែករំលែកចំណេះដឹងពាក់ព័ន្ធនឹង តួនាទីស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងឌីជីថល។ ការចែករំលែកនេះ ផ្តោតសំខាន់លើការលើកកម្ពស់សមត្ថភាពស្ត្រីក្នុងការចូលរួមសកម្មភាពសេដ្ឋកិច្ច ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្កើនឱកាសការងារ និងអាជីវកម្ម ក៏ដូចជាការពង្រឹងសមភាពយេនឌ័រ ដែលជាចំណុចសំខាន់ក្នុងការរក្សា សន្តិភាព ស្ថិរភាព និងសុខុមាលភាពក្នុងគ្រួសារ។

ជាមួយគ្នានេះ លោកជំទាវក៏បានលើកឡើងអំពីសារៈសំខាន់នៃការផ្តល់ឱកាសឱ្យស្ត្រីទទួលបានការអប់រំ និងជំនាញឌីជីថល ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងការបង្កើនផលិតភាពការងារ និងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល ដែលកំពុងក្លាយជាចលករសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសនាពេល បច្ចុប្បន្ននេះ។

រីឯវាគិ្មនកិត្តិយសមួយរូបទៀត គឺអតីតសិស្ស Aii កញ្ញា វីវៀន អែមស៊ី ដែលបច្ចុប្បន្នជាពិធីការិនី និងអ្នកបង្កើតមាតិកាឌីជីថល។ ក្នុងបទបង្ហាញរបស់កញ្ញាបានលើកឡើងថា ការអប់រំគឺជាគន្លឹះសំខាន់មួយដែលជួយកសាងទំនុកចិត្ត សមត្ថភាព និងឱកាសសម្រាប់ស្ត្រីក្នុងការសម្រេចបានជោគជ័យក្នុងជីវិត និងអាជីព។ កញ្ញាបានចែករំលែកបទពិសោធផ្ទាល់ពីដំណើរការសិក្សា និងការងាររបស់ខ្លួន ដោយលើកទឹកចិត្តឱ្យយុវតី និងសិស្សស្រីមានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន ហ៊ានសាកល្បង និងបន្តអភិវឌ្ឍជំនាញដើម្បីឆ្ពោះទៅរកគោលដៅក្នុងអនាគត។

 

Photo 2026 03 03 13 53 28

 

កញ្ញា វីវៀន អែមស៊ី ក៏បានបញ្ជាក់ផងដែរថា បរិយាកាសអប់រំល្អ និងការគាំទ្រពីគ្រួសារ និងស្ថាប័ន អប់រំ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺមានតួនាទីសំខាន់ក្នុងការជួយបណ្តុះសមត្ថភាព និងជំរុញឱ្យស្ត្រីអាចរីកចម្រើនក្នុងសង្គម ដោយរួមចំណែកក្នុងការកសាងសន្តិភាព និងភាពរឹងមាំសម្រាប់គ្រួសារ និងសហគមន៍។

 

Photo 2026 03 03 13 53 28 (2)

Photo 2026 03 03 13 53 35

 

នៅក្នុងឱកាសនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏បានអញ្ជើញឡើងថ្លែងសុន្ទរកថា ដោយបានបញ្ជាក់ពីការលើកកម្ពស់សិទ្ធិនារី ការពង្រឹងសមត្ថភាពស្ត្រី និងការបង្កើតបរិយាកាសសន្តិភាពក្នុងគ្រួសារ និងសង្គម។ អ្នកឧកញ៉ាក៏បានគូសបញ្ជាក់ផងដែរថា «ស្រី្តត្រូវការបំផុតគឺអារម្មណ៍សុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ប្រសិនបើ ពួកគាត់ មិនទទួលបានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តទេនោះពួកគាត់នៅតែព្រួយបារម្ភជានិច្ច!»។ ជាមួយគ្នានេះ អ្នកឧកញ៉ាក៏បានលើកឡើងដែរថា ការការពារអំពីអំពើហិង្សា និងផ្តល់សិទ្ធិស្មើៗគ្នា ក៏ដូចជាការកសាងរបងជាតិដ៏រឹងមាំមួយថែមទៀតផង។

សូមបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីនេះក៏មានការបញ្ចាំងវីដេអូអប់រំស្តីពី ការលើកកម្ពស់ស្ត្រី ការសម្តែងសិល្បៈ ដែលសម្តែងដោយលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងសិស្សានុសិស្ស នៃមជ្ឈមណ្ឌលភាសា អេ អាយ  អាយ ផងដែរ។

នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការរៀបចំជូនវត្ថុអនុស្សាវរីយ៍ដល់វាគ្មិនកិត្តិយស និងថតរូបអនុស្សាវរីយ៍ជុំគ្នាប្រកបដោយភាពរីករាយ និងកក់ក្តៅផងដែរ៕

 

Photo 2026 03 03 13 53 26

Photo 2026 03 03 13 53 27

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia