ប្រយ័.ត្នផង! នេះជាទម្រង់បោកថ្មីរបស់ Ai ដែលអាចកែសម្លេងដូចមនុស្សដែលអ្នកស្គាល់ អាចបោកអស់លុយពីកុងបាន
ធី ស្រីល័ក្ខJUNE 7 202688 views

នាពេលបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើបខ្លាំងមែនទែន ជាពិសេសនោះសព្វថ្ងៃនេះ AI កំពុងវិវត្តលឿនជាងអ្វីដែលមនុស្សជាច្រើនគិតទៅទៀតជាពិសេស AI ជំនាន់ថ្មីៗ មានសមត្ថភាពអាចបង្កើតរូបភាព វីដេអូ និងសំឡេងសិប្បនិម្មិតបានយ៉ាងស្រដៀងនឹងមនុស្សពិតរហូតពេលខ្លះ សូម្បីតែអ្នកជំនាញក៏ពិបាកសម្គាល់ថាមួយណាជារបស់ពិត និងមួយណាត្រូវបានបង្កើតដោយ AI ខ្លាំងណាស់។

 

ជាមួយគ្នានោះដែរ ក្នុងចំណោមបច្ចេកវិទ្យាទាំងនេះ មុខងារ AI Voice Cloning កំពុងបង្កឱ្យមានការព្រួយបារម្ភខ្លាំងជាងគេដោយគ្រាន់តែមានសំណាកសំឡេងមនុស្សប៉ុន្មានវិនាទីប៉ុណ្ណោះ AI អាចរៀន និងបង្កើតសំឡេងថ្មីដែលស្រដៀងនឹងម្ចាស់សំឡេងដើមបានយ៉ាងគួរឱ្យភ្ញាក់ផ្អើល។

22

ហេតុនេះហើយ ទើបក្រុមឆបោកមួយចំនួននៅជុំវិញពិភពលោក កំពុងយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ក្នុងផ្លូវខុសពួកគេអាចកែសំឡេងសាច់ញាតិ មិត្តភក្តិ បុគ្គលិកធនាគារ ឬថ្នាក់ដឹកនាំក្រុមហ៊ុន រួចធ្វើការទាក់ទងទៅជនរងគ្រោះ ដោយអះអាងថាកំពុងជួបបញ្ហាបន្ទាន់ ត្រូវការប្រាក់ជាបន្ទាន់ ឬទាមទារព័ត៌មានសម្ងាត់មួយចំនួន។

 

អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ សំឡេងដែល AI បង្កើតឡើង អាចស្រដៀងនឹងម្ចាស់សំឡេងពិតខ្លាំង រហូតធ្វើឱ្យមនុស្សជាច្រើនមិនអាចសម្គាល់ភាពខុសគ្នាបាន។ ជនរងគ្រោះខ្លះ បានផ្ទេរប្រាក់រាប់ពាន់ដុល្លារ ខណៈអ្នកខ្លះទៀតបានបង្ហាញព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនីហិរញ្ញវត្ថុដោយមិនដឹងថាកំពុងត្រូវបានបោកប្រាស់។

 

មិនត្រឹមតែប៉ុណ្ណោះ AI ក៏កំពុងត្រូវបានប្រើប្រាស់ដើម្បីបង្កើតរូបភាពក្លែងក្លាយ វីដេអូក្លែងក្លាយ និងព័ត៌មានមិនពិតជាច្រើន ដែលអាចបង្កការភាន់ច្រឡំដល់សាធារណជន។ នៅក្នុងយុគសម័យឌីជីថលនេះ ការមើលឃើញ ឬការស្ដាប់ឮតែមួយមុខលើអ៊ីនធើណែតគឺមិនគ្រប់គ្រាន់ឡើយ។

 

ដូច្នេះ សារដាស់តឿនទៅកាន់បងប្អូនខ្មែរទាំងអស់គ្នា គឺកុំប្រញាប់ជឿលើការហៅទូរសព្ទ សារសំឡេង ឬព័ត៌មានណាមួយដែលទទួលបានតាមអ៊ីនធឺណិត។ ប្រសិនបើមាននរណាម្នាក់ទាក់ទងមកស្នើឱ្យផ្ទេរប្រាក់ ឬផ្ដល់ព័ត៌មានសំខាន់ៗ សូមធ្វើការផ្ទៀងផ្ទាត់តាមមធ្យោបាយផ្សេងទៀតជាមុនសិន ដើម្បីប្រាកដថា អ្នកកំពុងទាក់ទងជាមួយមនុស្សពិតប្រាកដ។ AI គឺជាបច្ចេកវិទ្យាដែលជួយសម្រួលដល់ការសិក្សា ការងារ អាជីវកម្មប៉ុន្តែវាប្រៀបដូចជាអាវុធមុខ២ បើយកទៅប្រើក្នុងផ្លូវខុស ប្រាកដណាស់នឹងបង្កជាមហន្តរាយដ៏មនុស្សផងដែរ៕

23

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia