ក្រុមហ៊ុនក្នុងស្រុក និងដៃគូវិនិយោគកូរ៉េ ចាប់ដៃគ្នាជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០
Daneth MechFEBRUARY 28 2024

(ភ្នំពេញ)៖ ក្រុមហ៊ុនក្នុងស្រុកមួយមានឈ្មោះថា ក្រុមហ៊ុន «អេជេន២១ គ្លូប៊ល ឯ.ក-Agent21 Global Co., Ltd.» បានចាប់ដៃជាមួយក្រុមហ៊ុនវិនិយោគ និងធនាគាររបស់កូរ៉េ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការចូលរួមលើកម្ពស់ ជីវភាពប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០។ 

Photo 2024 02 28 17 39 47

Photo 2024 02 28 17 39 48

ពិធីចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍លំនៅឋានតំលៃសមរម្យរវាងក្រុមហ៊ុន និងដៃគូវិនិយោគទុនកូរ៉េរួមមាន៖ ធនាគារ ស៊ីនហាន (Shinhan Bank), ក្រុមហ៊ុន GRID WORLD Co., Ltd, ក្រុមហ៊ុន ONE Khmer Partners., Co Ltd បានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ពិធីចុះអនុស្សរណៈយោគយល់នេះ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមក្នុងការគ្រប់គ្រង និងផ្តល់ទំនុកចិត្តជាមួយដៃគូធនាគារ ក្នុងការអភិវឌ្ឍន៍គម្រោងលំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារ ដែលមានចំណូលទាប និងមធ្យមទូរទាំង ប្រទេសប្រមាណ ៥០ម៉ឺន ទៅ១លានលំនៅឋានចាប់ពីឆ្នាំ២០២៤ ដល់២០៣០។

គម្រោងសាងសង់លំនៅឋាននេះ មានរចនាប័ទ្មស្ថាបត្យកម្មខ្មែរ លាយសហសម័យ និងមានតម្លៃសមរម្យ ស្របនឹងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

Photo 2024 02 28 17 39 48 (2)

Photo 2024 02 28 17 39 46

លោកស្រី លី ច័ន្រ្ទលក្ស្មី អភិបាលក្រុមហ៊ុន អេជេន២១ គ្លូប៊ល ឯ.ក (Agent21 Global) បានលើកឡើងថា ក្រុមហ៊ុនមានចក្ខុវិស័យចង់ប្រែក្លាយតំបន់ជាយក្រុង និងជនបទឲ្យមានផ្ទះប្រកបដោយសោភ័ណភាព និងរចនាប័ទ្ម ស្ថាបត្យកម្មខ្មែរ លាយសហសម័យ លំអរដោយធម្មជាតិបៃតង ព្រមទាំងមានរបៀបរៀបរយដូចបុរីនានាក្នុងរាជធានីភ្នំពេញ និងប្រែក្លាយជាតំបន់ទេសចរណ៍ ដែលអាចជួយដល់ជីវភាពរស់នៅប្រជាជន ឲ្យបានល្អប្រសើរទាំង ការរស់នៅប្រកបដោយសុភមង្គល និងសេចក្ដីថ្លៃថ្នូរ ហើយក៏ជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ។

Photo 2024 02 28 17 39 46 (2)

លោក Kim Hyung-yeol នាយកប្រតិបត្តិក្រុមហ៊ុន GRID WORLD Co., Ltd., និងក្រុមហ៊ុន ONE Khmer Partners., Co Ltd. ជាមួយនិងធនាគារ ស៊ីនហាន (Shinhan Bank) ក៏បានលើកឡើងថា ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ និងការរីកចម្រើននាពេលបច្ចុប្បន្ន អ្នកវិនិយោគកូរ៉េ នឹងរួមចំណែកក្នុងការជំរុញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នសំដៅរួមចំណែកគាំទ្រដល់ការអនុវត្ត ជាពិសេសគម្រោងលំនៅ ឋានតំលៃសមរម្យសំរាប់គ្រួសារ ដែលមានចំណូលទាប និងមធ្យម លំនៅឋានសំរាប់មន្រ្តីរាជការ និងលំនៅឋានសំរាប់អ្នកដែលទើបរៀបអាពាហ៍ពិពាហ៍ហើយ។

ទាំងលោក Kim Hyung-yeol និងលោក Park Hee- Jin ជានាយកប្រតិបត្តិ នៃធនាគារ Shinhan Bank ប្រចាំប្រទេសកម្ពុជា បានចាប់អារម្មណ៍យ៉ាងខ្លាំង និងមានទំនុកចិត្តចំពោះប្រតិបត្តិការគ្រប់គ្រងលើគម្រោងនេះ នៅកម្ពុជា ហើយនឹងចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការនេះផងដែរ៕

Photo 2024 02 28 17 39 49

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia