ភ្នំពេញ៖ ស្ថាប័នអប់រំ អេជី បានរៀបចំសន្និសីទសារព័ត៌មានជាផ្លូវការ ដើម្បីប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងសម័យប្រឡងថ្ងៃទី១០ សីហា ២០២៦ ស្តីពីសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០ ដែលជាពិន្ទុរខ្ពស់ជាងគេទូទាំងប្រទេស ក្រោមអធិបតីភាព អ្នកឧកញ្ញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អេជី ដោយមានការចូលរួមពី លោក ម៉ី ភារិទ្ធ នាយកប្រតិបត្តិប្រចាំតំបន់ទន្លេសាប គណៈគ្រប់គ្រង សាស្រ្តាចារ្យ អាណាព្យាបាល និងសិស្សនិទ្ទេស A ទាំង១១នាក់របស់សាលារៀនអារីហ្សូន ។ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

អ្នកឧកញ្ញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អេជី បានមានប្រសាសន៍ថា បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះជោគជ័យដ៏ធំធេងរបស់សិស្សានុសិស្ស ជាពិសេសសូមអបអរសាទរដល់យុវសិស្សឈ្មោះ សេន កេតរ៍ស័កធនិន ដែលមានលំដាប់ពិន្ទុរហូតដល់ ១០០.០០០ពេញ ជាលំដាប់ពិន្ទុខ្ពស់បំផុតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត បានបញ្ជាក់ថា ស្ថាប័នអប់រំ អេជី បានអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានរៀបចំការប្រឡងដោយរលូន តម្លាភាព និងមានប្រសិទ្ធភាព ស្របទៅនឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រាកដដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្តោតសំខាន់លើវិស័យអប់រំជាវិស័យអទិភាព។

ក្នុងនោះ យុវសិស្សឈ្មោះ សេន កេតរ៍ស័កធនិន ដែលមានលំដាប់ពិន្ទុរហូតដល់ ១០០.០០០ពេញ ជាលំដាប់ពិន្ទុខ្ពស់បំផុតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីបំណងចង់ទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស លើជំនាញ វិស្វកម្មអេឡិចត្រូនិក ព្រមទាំងបានចែករំលែក បទពិសោធន៍ និងវិធីសាស្ត្រសំខាន់ៗក្នុងការរៀនសូត្រដូចខាងក្រោម ៖
-កំណត់គោលដៅច្បាស់លាស់៖ ត្រូវមានឆន្ទៈ និងកំណត់គោលដៅឲ្យបានច្បាស់លាស់តាំងពីដើមឆ្នាំ
-ភាពថេរ និងទៀងទាត់នៃការសិក្សា៖ រៀនសូត្របន្តិចម្តងៗជារៀងរាល់ថ្ងៃតាមមេរៀននីមួយៗ និងធ្វើវិញ្ញាសារឲ្យបានច្រើន។
-ការបែងចែកពេលវេលាសិក្សា
-ការថែរក្សាសុខភាពផ្លូវចិត្ត៖ ត្រូវចេះបែងចែកពេលវេលារវាងការរៀន និងការសម្រាក ដូចជាការដើរកម្សាន្ត ឬសម្រាកលំហែកាយ ដើម្បីកាត់បន្ថយភាពតានតឹង (Stress) និងជួយឲ្យខួរក្បាលស្រឡះ។
-ដាក់គោលដៅ និងមហិច្ឆតានៅអនាគត
ដោយឡែក លោក ម៉ី ភារិទ្ធ នាយកប្រតិបត្តិប្រចាំតំបន់ទន្លេសាប បានសម្តែងនូវក្តីរំភើប និងមោទនភាពចំពោះសិស្ស សេន កេតរ៍ស័កធនិន ដែលសមិទ្ធផលនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងពិតប្រាកដរបស់សិស្ស ការចូលរួមយ៉ាងសកម្មពីមាតាបិតា និងការផ្ទេរចំណេះដឹងយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូ។

សូមជម្រាបជូនថា សម្រាប់បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ នឹងចូលរៀនថ្ងៃទី ៥ កញ្ញា ២០២៦ សាលារៀនអារីហ្សូនគ្រប់សាខារាជធានី-ខេត្ត សម្រាប់កម្មវិធីសិក្សា ៣ភាសា រួមមាន៖ ចំណេះទូទៅភាសាខ្មែរ កម្មវិធីសិក្សាសឹង្ហបុរី និងភាសាចិន ចុះឈ្មោះថ្ងៃនេះរៀនឆមាសទី២ ដោយមិនគិតថ្លៃ។ សាលាអន្តរជាតិហ្គ្រេនម៉ោន ផ្តល់កម្មវិធី ត្រីភាសារួមមាន៖ កម្មវិធីសិក្សាជាតិ កម្មវិធីសិក្សាអន្តរជាតិតាមបែបចក្រភពអង់គ្លេស(UK-Based Cambridge GCSE & IGCSE)និងភាសាចិន ផ្តល់ជូនរហូតដល់ ២៥% ថ្នាក់សាកល្បង ១សប្តាហ៍ ឯកសណ្ឋាន ១ឈុត និង សំពៀតចំនួន ១ បន្ថែមពីនេះទៀតសាលាក៍មានផ្តល់ជូននៅកម្មវីធីសិក្សាភាសាអង់ង្លេស និងចិន ពេញម៉ោង និងក្រៅម៉ោង កម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់គោលបំណងជាក់លាក់ ដូចជា វគ្គសិក្សាជំនាញទំនាក់ទំនង (Business Course) និង TESOL ដោយផ្តល់ជូនសាច់ប្រាក់ត្រឡប់ រហូតដល់ ៣៣ % ៕



