នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦នេះ ផ្សារទំនើប អុីអន ម៉េកវែលយូ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួនគឺ អុីអន ម៉េកវែលយូ អ៊ិចប្រេស ឬស្សីកែវ ០៥ ជាមួយការដាក់ដំណើរការ សាខាទី២០ នេះ និងនាំមកនូវភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់។
សាខាថ្មីនេះមានទីតាំងស្ថិតនៅតំបន់ ឬស្សីកែវ និងនៅជិតវិទ្យាល័យ ឬស្សីកែវ ហើយជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខ ច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ នំដុតស្រស់ៗ ភេសជ្ជៈ អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗជាច្រើនមុខផ្សេងទៀត។ ជាមួយការរចនាឡើង និងគោលគំនិតមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីធានាបាននូវបទពិសោធន៍ទិញទំនិញថ្មីរហ័ស និងមានផាសុកភាពសម្រាប់ការរស់នៅដ៏មមាញឹកក្នុងទីក្រុង។
ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មីនេះ អតិថិជនអាចរីករាយជាមួយកម្មវិធីពិសេសៗដូចជា៖
· ការចែកការ៉េម ៥០០ដើម រយៈពេល ៥ថ្ងៃ ដោយឥតគិតថ្លៃ (១០០ដើម ក្នុង១ថ្ងៃ) ពីថ្ងៃទី ៣០ តុលា ដល់ ៣ វិច្ឆិកា ២០២៦
· ការចែកកាតសមាជិកអ៊ីអន ឥតគិតថ្លៃ (ចំនួនមានកំណត់)
· ទទួលបានការបញ្ចុះតម្លៃទៅលើ ថង់បរិស្ថាន ៥០% សម្រាប់ការចំណាយអស់ ១០ដុល្លារ ក្នុង ១វិក្កយបត្រ ពីថ្ងៃទី ៣០ តុលា ដល់ ១ វិច្ឆិកា ២០២៦
· ទំនិញទិញ ១ ថែម ១ ជាមួយការបញ្ចុះតម្លៃទៅលើមុខទំនិញរហូតដល់ ៥០% ទៅលើមុខទំនិញដែលបានជ្រើសរើស ពីថ្ងៃទី ៣០ តុលា ដល់ ១៥ វិច្ឆិកា ២០២៦
· ទទួលបានកាដូលើកទឹកចិត្ត រាល់ពេលជាវទំនិញ ដោយប្រើថង់បរិស្ថានចំនួន ៥ដង



កុំភ្លេចមកទទួលយកការផ្តល់ជូនពិសេសនេះនៅ ផ្សារទំនើបអុីអន ម៉េកវែលយូ អ៊ិចប្រេស ឬស្សីកែវ ។
សាខាថ្មីនេះនឹងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ព្រឹក ដល់ ១១យប់ ដោយផ្តល់ជូននូវបរិយាកាសស្អាត និងសុវត្ថិភាពដល់អតិថិជនគ្រប់រូប។
បច្ចុប្បន្ននេះផ្សារទំនើបអ៊ីអន ម៉េកវែលយូ បានពង្រីកទីតាំងរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់ ២០ សាខា ដែល ១៩ សាខា នៅក្នុងរាជធានីភ្នំពេញ និង ១ សាខា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមអញ្ជើញអតិថិជនមកកាន់ ផ្សារទំនើប អុីអន ម៉េកវែលយូ អ៊ិចប្រេស សាខាឬស្សីកែវ ០៥ ចាប់ពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦ តទៅជាមួយការផ្តល់ជូនពិសេសជាច្រើនទៀតក្នុងឱកាសបើកដំណើរការសាខាថ្មីនេះ។
ឥឡូវនេះអតិថិជនក៏អាចធ្វើការបញ្ជាទិញទំនិញបាននៅគ្រប់សាខា ផ្សារទំនើប អុីអន ម៉េកវែលយូ តាមរយៈអ៊ីអន អនឡាញបានដូចគ្នា។


ទាញយកកម្មវិធី AEON Online ឥឡូវនេះ https://onelink.to/aeononline
ព័ត៌មានលម្អិតបន្ថែមអំពីការផ្តល់ជូនពិសេសសម្រាប់ថ្ងៃបើកសម្ពោធនឹងត្រូវបានប្រកាសតាមរយៈបណ្តាញសង្គមFacebook របស់ AEON MaxValu Cambodia។
https://www.facebook.com/aeonmaxvalucambodia
សម្រាប់ទីតាំងសាខាផ្សារទំនើប អុីអន ម៉េកវែលយូ និង អ៊ីអន ម៉េកវែលយូ អ៊ិចប្រេស
https://aeoncambodia.com/store-locator/?location=aeon-maxvalu
ព័ត៌មានអំពីហាង
ឈ្មោះហាង៖ ផ្សារទំនើប អុីអន ម៉េកវែលយូ អ៊ិចប្រេស សាខាឬស្សីកែវ ០៥
កាលបរិច្ឆេទបើកដំណើរការ៖ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦
ទីតាំង៖ ផ្ទះលេខ៨៤២ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ខាងជើងច្រកចូល វិទ្យាល័យឬស្សីកែវ ប្រមាណ ៧០ម៉ែត្រ)។
Google Map៖ https://maps.app.goo.gl/zYq9KHbsAEaHtRkL8






