ផ្សារទំនើប អុីអន ភ្នំពេញ ដាក់បើកដំណើរការហាងនំប៉័ង និងកាហ្វេ របស់ខ្លួនជាមួយរចនាបទថ្មី

នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ ហាងនំប៉័ង និងកាហ្វេរបស់ផ្សារទំនើប អ៊ីអន ភ្នំពេញ បាន បញ្ចប់ការកែលម្អហាងជាស្ថាពរ ជាមួយនឹងរចនាបទថ្មី ដើម្បីបង្កើនបទពិសោធន៍ថ្មីជូនទៅកាន់អតិថិជន។

 

បន្ទាប់ពីការរៀបចំកែលម្អអស់រយៈពេលជាច្រើនសប្តាហ៍ ហាងនំប៉័ង និង កាហ្វេ ដ៏ថ្មីស្រឡាងបានលេចរូបរាងឡើងជាមួយ បរិយាកាសថ្មី គ្រឿងបរិក្ខារថ្មី បទពិសោធន៏ថ្មី និងរសជាតិកាហ្វេថ្មី ដើម្បីបម្រើជូនអតិថិជនឱ្យកាន់តែប្រសើរឡើង។ ការរៀបចំរចនាបទថ្មីនេះឡើងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ផ្សារទំនើប អ៊ីអន ចំពោះគុណភាព ផាសុកភាព និងភាពច្នៃប្រឌិតនៅក្នុងការប្រត្តិបតិការហាងនំប៉័ង និងកាហ្វេក្នុងស្រុក។

7

ការផ្លាស់ប្តូរថ្មីនេះផ្តល់ជូននូវបរិយាកាសស្រស់ស្រាយ ជាមួយនឹងកន្លែងអង្គុយប្រកបដោយផាសុកភាព មាន​ពន្លឺភ្លឺស្រទន់ និងពង្រឹងសេវាកម្មឲ្យបានកាន់តែប្រសើរឡើង ជូនទៅកាន់អតិថិជនជាមួយបទពិសោធន៏ថ្មី នំប៉័ងដុត និងរសជាតិកាហ្វេថ្មីៗនៅក្នុងបរិយាកាសថ្មីមួយ។

8

ដើម្បីអបអរការបើកដំណើរការឡើងវិញ អតិថិជនអាចរីករាយជាមួយ ៖

  • ប្រ៉ូម៉ូសិនពិសេស និងការបញ្ចុះតម្លៃ
  • ការផ្តល់ជូនពិសេស ជាច្រើន

1

១. នៅថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែ មិថុនា

  • ភ្លក់រសជាតិកាហេ្វថ្មី

2

២. នៅថ្ងៃទី ៥ ដល់ថ្ងៃទី ៣០ ខែ មិថុនា

  • ចំណាយអស់ ៥ដុល្លារនៅក្នុងហាងនំបុ័ង និងកាហ្វេ នឹងទទួលបានកាហ្វេឡាតេ កែវតូច ១

3

៣. នៅថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែ មិថុនា

  • ទិញនំក្រីមផាប់ ៣ ទទួលបាន ១ ឥតគិតថ្លៃ!

10

៤. នៅថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែ មិថុនា

  • ទិញនំក្រូអាសង់ ៥ ទទួលបាន ១ ឥតគិតថ្លៃ!

4

៥. នៅថ្ងៃទី ២ ដល់ថ្ងៃទី ២៨ ខែ មិថុនា

  • ទិញនំដូណាត់ Mochi Rings ឬ នំខេកដូណាត់ ៥ ទទួលបាន ១ ឥតគិតថ្លៃ!

5

ហើយសម្រាប់អតិថិជនដែលបានទិញកាហ្វេដោយប្រើប្រាស់ដបឬ កែវផ្ទាល់ខ្លួន ទទួលបានការបញ្ចុះតម្លៃ ០%។ ជាមួយការរចនារូបរាងថ្មីនេះផងដែរ ហាងនំប៉័ង និង កាហ្វេរបស់ផ្សារទំនើប អុីអន ភ្នំពេញ បានបន្ថែមម៉ឺនុយថ្មីៗទៅលើ នំបុ័ង និងកាហ្វេជាច្រើនមុខ។ ហាងនំប៉័ង និងកាហ្វេ ផ្សារទំនើប អ៊ីអនភ្នំពេញ សូមអញ្ជើញអតិថិជនគ្រប់រូបមកទទួលនូវបទពិសោធន៍ថ្មី រសជាតិថ្មីទាំងអស់គ្នា ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក AEON Retail Cambodia។

69

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia