នាថ្ងៃទី ៦ ខែវិចិ្ឆកា ឆ្នាំ ២០២៦, ផ្សារទំនើប អ៉ីអន ម៉េកវែលយូមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួនគឺ អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស ដូនពេញ ១៣៦ ជាមួយការដាក់ដំណើរការ សាខាទី២១ នេះ និងនាំមកនូវភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់។
សាខាថ្មីនេះមានទីតាំងស្ថិតនៅតំបន់ នៅជិតផ្សារកណ្ដាលប្រមាណ ២០០ម៉ែត្រ ហើយជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខ ច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ នំដុតស្រស់ៗ ភេសជ្ជៈ អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗជាច្រើនមុខផ្សេងទៀត។ ជាមួយការរចនាឡើង និងគោលគំនិតមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីធានាបាននូវបទពិសោធន៍ទិញទំនិញថ្មីរហ័ស និងមានផាសុកភាពសម្រាប់ការរស់នៅដ៏មមាញឹកក្នុងទីក្រុង។


ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មីនេះ អតិថិជនអាចរីករាយជាមួយកម្មវិធីពិសេសៗដូចជា៖
· ការចែកកាតសមាជិកអ៊ីអន ឥតគិតថ្លៃ (សម្រាប់អតិថិជន ២៥០នាក់ដំបូង)
· ទទួលបានថង់បរិស្ថាន ឥតគិតថ្លៃ សម្រាប់ការចំណាយអស់ ១០ដុល្លារ ក្នុង ១វិក្កយបត្រ ពីថ្ងៃទី ៦ ដល់ ៨ វិច្ឆិកា ២០២៦
· ទំនិញទិញ ១ ថែម ១ ទៅលើមុខទំនិញដែលបានជ្រើសរើស ពីថ្ងៃទី ៦ ដល់ ១០ វិច្ឆិកា ២០២៦
· ទំនិញបញ្ចុះតម្លៃរហូតដល់ ៥០% ទៅលើមុខទំនិញដែលបានជ្រើសរើស ពីថ្ងៃទី ៦ ដល់ ២២ វិច្ឆិកា ២០២៦
· ឈុតកាហ្វេនិងនំក្រូសង់ តម្លៃត្រឹមតែ ១.៥០ ដុល្លារ ពីថ្ងៃទី ៦ ដល់ ១០ វិច្ឆិកា ២០២៦
· ទទួលបានកាដូលើកទឹកចិត្ត រាល់ពេលជាវទំនិញ ដោយប្រើថង់បរិស្ថានចំនួន ៥ដង
កុំភ្លេចមកទទួលយកការផ្តល់ជូនពិសេសនេះនៅ ផ្សារទំនើបអ៉ីអន ម៉េកវែលយូ អ៉ីចប្រេស ដូនពេញ ។





សាខាថ្មីនេះនឹងបើកដំណើរការជារៀងរាល់ថ្ងៃ ២៤ម៉ោង ដោយផ្តល់ជូននូវបរិយាកាសស្អាត និងសុវត្ថិភាពដល់អតិថិជនគ្រប់រូប។
បច្ចុប្បន្ននេះផ្សារទំនើបអ៉ីអន ម៉េកវែលយូ បានពង្រីកទីតាំងរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់ ២១ សាខា ដែល ២០សាខា នៅក្នុងរាជធានីភ្នំពេញ និង ១ សាខា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមអញ្ជើញអតិថិជនមកកាន់ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ីចប្រេស សាខាដូនពេញ ១៣៦ ចាប់ពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ តទៅជាមួយការផ្តល់ជូនពិសេសជាច្រើនទៀតក្នុងឱកាសបើកដំណើរការសាខាថ្មីនេះ។
ឥឡូវនេះអតិថិជនក៏អាចធ្វើការបញ្ជាទិញទំនិញបាននៅគ្រប់សាខា ផ្សារទំនើប អ៉ីអន ម៉េកវែលយូ តាមរយៈអ៉ីអន អនឡាញបានដូចគ្នា។
ទាញយកកម្មវិធី AEON Online ឥឡូវនេះ https://onelink.to/aeononline
ព័ត៌មានលម្អិតបន្ថែមអំពីការផ្តល់ជូនពិសេសសម្រាប់ថ្ងៃបើកសម្ពោធនឹងត្រូវបានប្រកាសតាមរយៈបណ្តាញសង្គមFacebook របស់ AEON MaxValu Cambodia។
https://www.facebook.com/aeonmaxvalucambodia
សម្រាប់ទីតាំងសាខាផ្សារទំនើប អ៉ីអន ម៉េកវែលយូ និង អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស
https://aeoncambodia.com/store-locator/?location=aeon-maxvalu




ព័ត៌មានអំពីហាង
ឈ្មោះហាង៖ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាដូនពេញ ១៣៦
កាលបរិច្ឆេទបើកដំណើរការ៖ ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៦
ទីតាំង៖ ផ្ទះលេខ៩៩អឺ០ និង១០១អឺ០ ផ្លូវ១៣៦ កែងផ្លូវ១៣ ភូមិ១០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ខាងកើត ផ្សារកណ្ដល ប្រមាណ ២០០ម៉ែត្រ)
Google Map៖ https://maps.app.goo.gl/7yxhz8Ss2XpToCgv9


