នាថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៦, ផ្សារទំនើប អ៊ីអន ម៉េកវែលយូមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួនគឺ អ៊ីអន ម៉េកវែលយូ អ៉ិចប្រេស ទួលស្វាយព្រៃ ១៩៣។ ជាមួយការដាក់ដំណើរការ សាខាទី១៩ នេះ និងនាំមកនូវភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់។
សាខាថ្មីនេះមានទីតាំងស្ថិតនៅតំបន់ ទួលស្វាយព្រៃ និងនៅជិតផ្សារអូឡាំពិក ហើយជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខ ច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ នំដុតស្រស់ៗ ភេសជ្ជៈ អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗជាច្រើនមុខផ្សេងទៀត។ ជាមួយការរចនាឡើង និងគោលគំនិតមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីធានាបាននូវបទពិសោធន៍ទិញទំនិញថ្មីរហ័ស និងមានផាសុកភាពសម្រាប់ការរស់នៅដ៏មមាញឹកក្នុងទីក្រុង។

ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មីនេះ អតិថិជនអាចរីករាយជាមួយកម្មវិធីពិសេសៗដូចជា៖
- ចែកការ៉េមឥតគិតថ្លៃ ១០០ ដើម ក្នុង ១ថ្ងៃ ពីថ្ងៃទី ៧ ដល់ ១១ តុលា ២០២៦
- ទទួលបានថង់បរិស្ថាន ១ ឥតគិតថ្លៃ សម្រាប់ការចំណាយចាប់ពី ១០ ដុល្លារ ក្នុង ១វិក្កយបត្រ ពីថ្ងៃទី ៧ ដល់ ៩ តុលា ២០២៦
- ឈុតកាហ្វេឡាតេ ជាមួយ នំក្រូសង់ក្នុងតម្លៃ ១.៥០ ដុល្លារ ពីថ្ងៃទី ៧ ដល់ ១១ តុលា ២០២៦

កុំភ្លេចមកទទួលយកការផ្តល់ជូនពិសេសនេះនៅ ផ្សារទំនើបអ៊ីអន ម៉េកវែលយូ អ៉ិចប្រេស ទួលស្វាយព្រៃ ១៩៣ ។ សាខាថ្មីនេះនឹងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ព្រឹក ដល់ ១១យប់ ដោយផ្តល់ជូននូវបរិយាកាសស្អាត និងសុវត្ថិភាពដល់អតិថិជនគ្រប់រូប។

សម្រាប់ព័ត៌មានបន្ថែម ជាមួយការផ្ដល់ជូនពិសេសផ្សេងៗ៖https://www.facebook.com/aeonmaxvalucambodia

ព័ត៌មានអំពីហាង
ឈ្មោះហាង៖ ផ្សារទំនើប អ៊ីអន ម៉េកវែលយូ អ៉ិចប្រេស សាខាទួលស្វាយព្រៃ ១៩៣
កាលបរិច្ឆេទបើកដំណើរការ៖ ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៦
ទីតាំង៖ ផ្លូវលេខ ១៩៣ កែងផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្បែរផ្សារអូឡាំពិក Google Map៖ https://maps.app.goo.gl/zYq9KHbsAEaHtRkL8




