ធនាគាររឹងមាំ! នេះជាធនាគាររបស់ខ្មែរតែ១គត់ ជាប់ជាធនាគារកំពូលទាំង១០០០នៅលើពិពលោកនៅឆ្នាំ២០២៦នេះ
Toeuy HongJULY 29 20266 K views

ធនាគារ អេស៊ីលីដាដែលជាធនាគារបង្កើតដោយខ្មែរគឺជាធនាគារតែមួយគត់នៅកម្ពុជាដែលបានជាប់ក្នុងចំណាត់ថ្នាក់ជាធនាគារកំពូលទាំង១០០០នៅលើពភពលោកឬហៅថា” Top 1000 Banks 2026”ពីទស្សនាវដ្តី The Banker

 

បើយោងតាមការចុះផ្សាយរបស់ធនាគារ អេស៊ីលីដានៅថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ក្នុងឆ្នាំ២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានជាប់ចំណាត់ថ្នាក់លេខរៀងទី៧៨៥ ជាធនាគារកំពូលទាំង ១០០០ ទូទាំងពិភពលោក (ឆ្នាំ២០២៥ ទទួលបានចំណាត់ថ្នាក់ទី៧៩២)។

 

ការទទួលបានចំណាត់ថ្នាក់នេះ ដោយសារធនាគារ អេស៊ីលីដា មានចំណុចខ្លាំងស្នូលទាំង ៥ ដូចខាងក្រោម៖

. ចំណុចខ្លាំងលើដើមទុន
កម្រិតទី១ = ១.២២៣ លានដុល្លារអាមេរិក
. ទ្រព្យសកម្ម = ១២.០០២ លានដុល្លារអាមេរិក
.ប្រាក់ចំណេញមុនបង់ពន្ធ = ២៥០ លានដុល្លារអាមេរិក៣

. ភាពរឹងមាំ
សមាមាត្រដើមទុនធៀបនឹងទ្រព្យសកម្ម = ១០,១៩%
. លទ្ធផលសម្រេចបាន
ផលចំណេញលើដើមទុន = ១៦,៣៣%
ផលចំណេញលើទ្រព្យសកម្ម = ១,៦៦%

គួរបញ្ជាក់ផងដែរថាការទទួលស្គាល់នេះមិនត្រឹមតែជាការបង្ហាញពីតម្លាភាពហិរញ្ញវត្ថុ សមត្ថភាព និងសុវត្ថិភាពប្រព័ន្ធ របស់ធនាគារប៉ុណ្ណោះទេ នេះបានសបញ្ជាក់អំពីការអភិវឌ្ឍ និងការប្រកួតប្រជែងដ៏រឹងមាំនៅក្នុងតំបន់ ដោយធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធសំខាន់ៗ ចំនួន ៤ បន្ថែមទៀតគឺ៖

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា
ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
ធនាគារ អេស៊ីលីដា ឡាវ
ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងមានការិយាល័យតំណាងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ផងដែរ។

កំណើនលូតលាស់នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មានសារសំខាន់របស់ធនាគារ អេស៊ីលីដា ក្នុងការធ្វើបរិយាបន្នហិរញ្ញវត្ថុ នវានុវត្តន៍ និងឧត្តមភាពក្នុងការផ្តល់សេវាកម្ម ទាំងនៅក្នុងប្រទេស និងក្នុងតំបន់ទាំងមូល៕ 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia