មោទនភាពធនាគារខ្មែរ! ធនាគាររបស់ខ្មែរមួយនេះជាប់ជាធនាគារដែលមានអាជីវកម្មលូតលាស់ល្អបំផុតក្នុងលោកប្រចាំឆ្នាំ២០២៦
Toeuy HongSEPTEMBER 15 2026904 views

 ធនាគារ អេស៊ីលីដាដែលជាធនាគារដែលបង្កើតដោយកូនខ្មែរបានជាប់ចំណាត់ថ្នាក់ជាធនាគារដែលមានអាជីវកម្មលូតលាត់ល្អបំផុតលើពិភពលោកប្រចាំឆ្នាំ២០២៦ ដោយចំណាត់ថ្នាក់នេះត្រូវបានដាក់ដោយទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិក។

 

បើយោងតាមការចុះផ្សាយរបស់ធនាគារ អេស៊ីលីដាបានឲ្យដឹងធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពជាធនាគារខ្មែរ ដែលបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី ធនាគារដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ (World's Top Performing Banks 2026) ដោយទស្សនាវដ្ដី Forbes

 

 នៅក្នុងសេចក្ដីប្រកាសនេអះដែរធនាគារ អេស៊ីលីដាបានឲ្យដឹងទៀតថាការផ្តល់ចំណាត់ថ្នាក់នេះ គឺផ្អែកលើលក្ខណៈវិនិច្ឆ័យ ៤ ចំណុចសំខាន់ រួមមានដូចខាងក្រោមនេះ៖
. ប្រាក់ចំណេញ

. កំណើន និងគុណភាពប្រាក់ចំណូល


. ភាពរឹងមាំដើមទុន និងប្រភពហិរញ្ញវត្ថុ


. ប្រសិទ្ធភាព និងគុណភាពទ្រព្យសកម្ម


ជាលទ្ធផល មានធនាគារចំនួន ៥០០ មកពី ៨៩ ប្រទេស ដែលក្នុងនោះ មានធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីធនាគារ ដែលមានអាជីវកម្មលូតលាស់ល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៦ ដោយទស្សនាវដ្តី Forbes ដែលបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសកលរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការល្អប្រសើរនៅលើទីផ្សារ នៅក្នុងប្រទេសទាំងនោះ។

 

គួរបញ្ជាក់ផងដែរថាធនាគារ អេស៊ីលីដាគឺជាធនាគារដែលឡើងផ្សារហ៊ុនកម្ពុជាចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ ដូច្នេះប្រជាជនទូទៅសុទ្ធតែអាចក្លាយជាម្ចាស់ភាគហ៊ុនធនាគារ អេស៊ីលីដាតាមរយៈការទិញភាគហ៊ុន អេស៊ើលីដានៅលើផ្សារហ៊ុនកម្ពុជា

 

ពេលវិនិយោគទិញហ៊ុន អេស៊ីលីដាអ្នកនឹងបានចំណូល២ផ្លូវដោយមិនបាច់ចំណាយពេលវេលាឡើយ។ ចំណូលទីមួយគឺចំណូលពីភាគលាភ។ ពេលអ្នកទិញហ៊ុន អេស៊ីលីដាអ្នកនឹងក្លាយជាម្ចាស់ភាគហ៊ុន អេស៊ីលីដា ហើយពេលអេស៊ីលីដារកស៊ីចំណេញគេនឹងចែកប្រាក់ចំណូលដល់អ្នកដែលគេហៅថាភាគលាភ។ ឧទាហរណ៍ អ្នកកាន់ហ៊ុនអេស៊ីលីដាចំនួន២ពាន់ហ៊ុន ហើយអេស៊ីលីដាចែកភាគលាភ៦៥០រៀលក្នុងមួយហ៊ុន នោះអ្នកបាចំណូលភាគលាភសរុបចំនួន១.៣លានរៀលឬស្មើនឹង៣២៥ដុល្លារ។

 

ចំណែកចំណូលមួយផ្លូវទៀតគឺចំណូលពីហ៊ុនឡើងថ្លៃ។ ឧទហរណ៍អ្នកទិញហ៊ុន អេស៊ីលីដាក្នុងតម្លៃ៩ពាន់រៀលក្នុងមួយហ៊ុន ហើយមួយសប្ដាហ៍ក្រោយមកហ៊ុនអេស៊ីលីដាឡើងដល់១ម៉ឺនរៀលក្នុងមួយហ៊ុន ដូច្នេះអ្នកចំណេញ១ពាន់រៀលក្នុងមួយហ៊ុន។ ឃើញចំណេញអាចលក់យកលុយចំណេញបាន។

 

អ្វីដែលសំខាន់នោះចំណូលពីភាគលាភនិងចំណូលពីហ៊ុនឡើងថ្លៃគឺសុទ្ធតែជាចំណូលដែលអ្នកបានដោយមិនបាច់ចំណាយពេលវេលាឡើយ។ ចង់ចេះទិញហ៊ុនអេស៊ីលីដារកចំណូលបន្ថែម តែពិបាកយល់អាចចុះឈ្មោះចូលរៀនតាមនេះ៖ https://bakseyacademy.com/courses/stock-market-income

 

មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅក្រុមការងារតាមតេឡេក្រាម៖ https://t.me/baksey_academy

 

ហើយបើចង់ដឹងកាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia