មេធំ ធនាគារ អេស៊ីលីដា លើកឡើងបែបនេះពីស្ថានធនាគារ អេស៊ីលីដា ក្រោយពលរដ្ឋបារម្ភពីវិស័យធនាគារនៅកម្ពុជា
Toeuy HongMARCH 17 20261.3 K views

កាលពីម្សិលមិញនេះ ក្រោយពីមានធនាគារក្នុងស្រុកមួយបានផ្អាប្រតិបត្តិការរយៈពេលច្រើនថ្ងៃ ហើយប្រជាជននាំគ្នាសម្រុកទៅដកលុយដែលរូបភាពបែបនេះបានធ្វើឲ្យប្រជាជនជាច្រើនមានការព្រួយបារម្ភពីស្ថានភាពវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។

 

ជុំវិញស្ថានភាពស័យធនាគារនៅកម្ពុជា លោកបណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដាបានបញ្ជាក់ប្រាប់ Business Cambodia ថាពេលនេះស្ថានភាពវិស័យធនាគារនៅកម្ពុជាគឺនៅតែរឹងមាំ ចំណែកស្ថានភាពធនាគារ អេស៊ីលីដាគឺមានសុវត្ថិភាពហើយនៅតែរឹងមាំដដេល

 

លោកបណ្ឌិតក៏បានសង្កត់ធ្ងន់ថា សាធារណជនមិនគួរជឿតាមពាក្យចចាមអារ៉ាមដែលនិយាយថាវិស័យធនាគារកម្ពុជាផុយស្រួយឡើយ។ លោកបណ្ឌិតថាប្រជាជនគួរជឿទុកចិត្តលើធនាគារជាតិនៃកម្ពុជាដែលអាណាព្យាបាលនៅក្នុងវិស័យធនាគារ។ ជាមួយគ្នានេះដែរគ្រឹះស្ថានហិរញ្ញវត្ថុនៅតែរឹងមាំព្រោះធនាគារជាតិនៃកម្ពុជាបានរឹតបន្តឹងច្បាប់ក្នុងការប្រតិបត្តិនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាកាន់តែខ្លាំងឡើង។ 

 

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ផងដែរថា បច្ចុប្បន្នស្ថានភាពវិស័យធនាគារយើងនៅរឹងមាំ ហើយធនាគារទាំងអស់គឺអតិថិជនរបស់ធនាគារនៅតែអាចធ្វើប្រតិបត្តិការបានធម្មតា។ ដូច្នេះសូមបងប្អូនទុកពេលវេលាឲ្យធនាគារជាតិនៃកម្ពុជាបន្តធ្វើការជាមួយធនាគារពាក់ព័ន្ធហើយរកវិធីដើម្បីដោះស្រាយប្រាក់បញ្ញើរបស់បងប្អូន។ សូមចុចទៅនេះដើម្បីទស្សនាវីដេអូពន្យល់របស់ធនាគារជាតិ។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia