ប្រយ័ត្នផង! ធនាគារ អេស៊ីលីដា បង្ហាញពីក្បួនបោកថ្មី អ្នកត្រូវដឹង បើមិនចង់អស់លុយពីកុង
Toeuy HongAPRIL 1 202625 K views

 បច្ចុប្បន្ន អ្នកប្រើប្រាស់សេវាធនាគារ ត្រូវប្រុងប្រយ័ត្នខណៈមានការឆបោកតាមអនឡាញច្រើនបែបច្រើនដែលជនខិលខូចអាចប្រើប្រាស់ក្នុងការឆបោកយកលុយអ្នកពីកុងធនាគារ។ ជាក់ស្ដែងថ្ងៃនេះធនាគារ អេស៊ីលីដាបានប្រកាសពីវិធីការពារខ្លួនដើម្បីចៀសវាងពីការឆបោក។

 

នៅក្នុងសេចក្ដីប្រកាស ធនាគារ អេស៊ីលីដា បានបង្ហាញថាជនឆបោកបន្លំជាសំឡេងនិងទូរស័ព្ទមកលោកអ្នក។ ត្រង់នេះជនខិលខូចអាចបន្លំធ្វើជាបុគ្គលិកធនាគារ ហើយហៅទូរស័ព្ទមកកាន់អ្នកនិងប្រើប្រាស់ល្បិចផ្សេងៗដើម្បីទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នករហូតអាចឈានដល់ការhackលុយរបស់អ្នកពីកុងធនាគារ។

 

ចំណែកការឆបោកមួយទម្រង់គឺការប្រើប្រាស់កម្មវីធីពីភាគីទី៣ ដែលមិនគួរឲ្យទុកចិត្តក្នុងនោះមានដូចជា កម្មវិធី PAI និងPaiPay ជាដើម។ ធនាគារ អេស៊ីលីដាក៏បានណែនាំឲ្យផ្ទៀងផ្ទាត់អត្តសញ្ញាណនិងត្រូវគិតឲ្យច្បាស់មុននឹងធ្វើផ្ញើប្រាក់ដើម្បីចៀសវាងចាញ់បោកគេអស់លុយពីកុង។ ដើម្បីប្រើប្រាស់App ធនាគារ ឲ្យមានសុវត្ថិភាពនិងដឹងពីវិធីការពារសូមចុចអាននៅទីនេះ។ 

 

គួរបញ្ជាក់ផងដែរថា ធនាគារ អេស៊ីលីដាគឺជាធនាគាររបស់ខ្មែរនិងជាធនាគារធំបំផុតទី២នៅកម្ពុជាបើគិតពីទ្រព្យសកម្ម។ មិនតែប៉ុណ្ណោះជាធនាគារដែលមានទំនុកចិត្តសម្រាប់ពលរដ្ឋខ្មែរដាក់ប្រាក់បញ្ញើរ។ សម្រាប់បងប្អូនដែលចង់ដាក់ប្រាក់បញ្ញើបានការប្រាក់ខ្ពស់នៅអេស៊ីលីដា បងប្អូនអាចជ្រើសរើសគណនីសន្សំមានកាលកំណត់ អ្នកនឹងទទួលបានអត្រាការប្រាក់សន្សំ៤.២៥%ក្នុង១ឆ្នាំសម្រាប់ប្រាក់រៀលនិង៣.៤៥%សម្រាប់ប្រាក់ដុល្លារ។ សម្រាប់ព័ត៌មានលម្អិតអាចទាក់ទងទៅលេខ 015 900 112៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia