ប្លុកចោលទៅ! នេះជាទម្រង់បោ.កថ្មី ដែលជនខិលខូចបន្លំឈ្មោះជាភ្នាក់ងារ ប.ស.ស. ដើម្បីឱ្យអ្នកបង់ប្រាក់
ធី ស្រីល័ក្ខAPRIL 7 202641 views

សូមបងប្អូនសាធារណជន ពិសេសនោះគឺសមាជិក ប.ស.ស. ទាំងអស់បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះថ្មីៗនេះមានជនអនាមិកបានបន្លំបង្កើតគណនីតេលេក្រាមរបស់ ប.ស.ស. ដោយបានបន្លំឈ្មោះជាភ្នាក់ងារ ប.ស.ស. (ក្នុងទម្រង់ជាគណនីផ្ទាល់ខ្លួន, Telegram Group និង Telegram Channel) និងបានយកឡូហ្គោរបស់ ប.ស.ស. ទៅតាំងធ្វើជាប្រូហ្វាលដើម្បីឆបោក និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស. បង់ប្រាក់មកគណនីធនាគាររបស់ខ្លួនតាមរយៈការបង់ភាគទាន ឬប្រព្រឹត្តសកម្មភាពខុសច្បាប់ផ្សេងៗ។

 

ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ករណីនេះបានបង្កឱ្យមានភាពភាន់ច្រឡំ និងបង្កើតឱ្យមានសេចក្តីមិនទុកចិត្តមកលើ ប.ស.ស. ហើយការក្លែងបន្លំនេះ បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអង្គភាព ប.ស.ស. ជាពិសេសពលរដ្ឋដែលជាសមាជិក ប.ស.ស. ផ្ទាល់តែម្តង។

 

ដូច្នេះសូមបងប្អូនសាធារណជន ពិសេសសមាជិក ប.ស.ស. ទាំងអស់មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការឆបោករបស់ក្រុមជនអនាមិកទាំងនេះ ជៀស​វាងខាតបង់ផ្សេងៗ។

២៣

គួរបញ្ជាក់ថា គ្រប់បណ្តាញទំនាក់ទំនង Telegram ប.ស.ស. ទាំង Telegram Group និង Telegram Channel គឺមានការទទួលស្គាល់ផ្លូវការពីក្រុមហ៊ុន Telegram ដែលមានសញ្ញាគ្រីសពណ៌ខៀវជាសម្គាល់៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia