ធនាគារ ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅប្រទេសកម្ពុជាបើគិតពីទ្រព្យសកម្ម។ ជាក់ស្ដែងនៅត្រឹមដំណាច់ឆ្នាំ២០២៥កន្លងទៅនេះធនាគារមួយមានទ្រព្យសកម្មរហូតដល់ទៅជាង១៦ពាន់លានដុល្លារដែលទ្រព្យសកម្មច្រើនបំផុតក្នុងចំណោមធនាគារទាំងអស់នៅកម្ពុជា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នេះគឺនៅក្នុងឆ្នាំ២០២៥ ធនាគារ ABA រកស៊ីចំណេញបានរហូតដល់ទៅ៣៧៧.៥លានដុល្លារកើនឡើងចំនួន២៦%បើធៀបនឹងឆ្នាំ២០២៤ ហើយប្រាក់បញ្ញើរបស់ធនាគារបានកើនដល់១៣ពាន់លានដុល្លារ។ រីឯកម្ចីដល់មានរហូតដល់ទៅជាង៩ពាន់លានដុល្លារ។
ត្រឹមដំណាច់ឆ្នាំ 2025 មូលធនរបស់ភាគហ៊ុនិក កើនដល់ 2.7ពាន់លានដុល្លារអាមេរិក ពោលគឺកើនក្នុងអត្រា 16% ពីឆ្នាំ2024 ដោយបង្ហាញពីសមត្ថភាពរបស់ធនាគារក្នុងការបន្ដរីកចម្រើនក្នុងទិដ្ឋភាពវិនិយោគដែលកំពុងវិវត្តទៅមុខជាលំដាប់។
ការពង្រីកមូលធន ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ភាគហ៊ុនិក ABA ចំពោះសេដ្ឋកិច្ចជាតិ និងផ្ដល់លទ្ធភាពបន្ថែមដល់ធនាគារ ក្នុងការប្រើប្រាស់ធនធានទាំងនោះ ដើម្បីវិនិយោគលើនវានុវត្តន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរបស់ខ្លួន។ការបន្ដរួមចំណែកក្នុងសេដ្ឋកិច្ចជាតិតាមរយៈការបង់ពន្ធ ហើយនៅក្នុងឆ្នាំ 2025 ABA បានបង់ពន្ធជូនរដ្ឋចំនួន 131 លានដុល្លារអាមេរិក។ ការរួមចំណែកទាំងនេះ គាំទ្រដល់វិស័យអាទិភាពនានារបស់ជាតិ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសេវាសាធារណៈនានា។


