ចំនួនមានកំណត់! មន្ទីរពេទ្យធំ១នៅភ្នំពេញ ប្រកាសចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដល់កុមារី ដោយឥតគិតថ្លៃ
ធី ស្រីល័ក្ខJANUARY 21 2026947 views

យោងតាមលើផេកផ្លូវការរបស់មន្ទីរពេទ្យ ហ្លួង ម៉ែ - LUANG MÈ HOSPITAL  បានចេញផ្សាយថា មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងចាប់ទទួលចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនបង្កដោយវីរុស HPV ឡើងវិញ ចំពោះកុមារីអាយុ៩ឆ្នាំ ដល់៩ឆ្នាំ១១ខែ ដោយឥតគិតថ្លៃ (ចំនួនមានកំណត់)។

 

ប្រភពខាងលើបានបញ្ជាក់ទៀតថា ចំពោះការទទួលចុះឈ្មោះចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ (រៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃសៅរ៍) ពីម៉ោង ៨ព្រឹក-១២ ថ្ងៃត្រង់ ដូច្នេះសម្រាប់ពុកម៉ែបងប្អូនយកកូនទៅចាក់វ៉ាក់សាំងសូមភ្ជាប់ជាមួយនូវសំបុត្រកំណើតផង។

២១

សូមបញ្ជាក់ផងដែរ មន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសជំងឺមហារីក ដែលបានបើកដំណើរការពេញលេញក្នុងការផ្ដល់សេវាព្យាបាលជំងឺមហារីកដែលមានលក្ខណៈស្ដង់ដារកម្រិតខ្ពស់។ មន្ទីរពេទ្យហ្លួងម៉ែ មានទីតាំងស្ថិតនៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃ ខណ្ឌដង្កោ រាជធានីភ្នំពេញ បងប្អូនអាចចូលទៅកាន់ផេកផ្លូវការ មន្ទីរពេទ្យហ្លួងម៉ែ ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១០ ២២៨ ៩៦៥ ៕

B0742399 9032 44a6 97ac 4aa68d0c5a5e

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia