បេលីណា (Belyna) ជាម៉ាកយីហោសម្រស់ឈានមុខគេមួយនៅកម្ពុជា បានរៀបចំពិធីអបអរសាទរ១០ ឆ្នាំ ក្រោមប្រធានបទ «១ ទសវត្សរ៍នៃភាពស្រស់ស្អាត» នៅថ្ងៃ ៩ ខែ មិថុនា ២០២៦
កម្មវិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន រួមមានដៃគូអាជីវកម្ម អតិថិជន KOL និងតារាល្បីៗជាច្រើនរូប ដែលបានមកចូលរួមអបអរសាទរ និងចែករំលែកភាពរីករាយជាមួយគ្រួសារបេលីណា។

ដើម្បីរំលឹកដល់ដំណើរនៃរីកចម្រើន និងអរគុណអតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកទាំងអស់ ដែលបានចូលរួមជាផ្នែកមួយនៃភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។
ការចាប់ផ្តើមពីក្តីស្រមៃ នៅសាខាកុមារជាតិ ពីសេវាកម្មម៉ាស្សាមុខ ដំបូងគេបង្អស់ និងផលិតផលទឹកជូតបំបាត់មុនជាផលិតផលកូនខ្មែរ 100% ។ ពីមួយឆ្នាំទៅមួយឆ្នាំទីផ្សារ និង តំរូវការអតិថិជនកាន់តែកើនឡើង បេលីណាក៏បន្ថែមនៅសេវាកម្មសាឡនទាំងបុរសនារីជាច្រើនដូចជា ការជម្រុះរោមដោយម៉ាស្សា Laser,ស្ប៉ាដងខ្លួន,លាបពណ៌សក់,អ៊ុតសក់,ព្យាបាលសក់ ម៉ាស្សាមុខ, ប៉ាក់ផ្លុំចិញ្ចើម តរោមភ្នែក ស៉្បាដៃជើងនិងមានសេវាកម្មជាច្រើនទៀត។

១០ឆ្នាំកន្លងមកនេះបេលីណាត្រូវបានអតិថិជនផ្តល់នៅទំនុកចិត្ត និង ទទួលស្គាល់ពីគុណភាពសេវាកម្ម ដែលធ្វើអោយបេលីណាអាចពង្រីកសាខារហូតដល់ ១៤ សាខានៅរាជធានីភ្នំពេញ ។ មានដូចជាសាខា កុមារជាតិ, សាខា៣១០, ច្បារអំពៅ,អ៊ីអនម៉លមានជ័យ, ទួលទំពូង, តាខ្មៅ, សែនសុខ, ៥៩៨ , ២០០៤, ២៧១,ព្រៃស, ផ្សារថ្មី, ស្ទឹងមានជ័យ, និងស្តុបអាងទឹក ។

ក្នុងឱកាសដ៏ពិសេសនេះ បេលីណា ក៏នឹងបន្តពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យសម្រស់នៅកម្ពុជា ជាមួយសេវាកម្មថ្មីៗបន្ថែម ម៉ាស៊ីនបំបាត់ស្នាមប្រហោង និងម៉ាស៊ីនអោយស្បែកមុខ ស ភ្លឺថ្លា ក៏ដូចជាការវាស់ពណ៌ស្បែក (Colors Analysis) ដែលធ្លាប់តែល្បីនៅប្រទេសកូរ៉េ ឥលូវបានមកដល់បេលីណាហើយ ។
ថ្លែងក្នុងកម្មវិធី អគ្គនាយិកា បេលីណា ស្ប៉ា និងសាឡន លោកស្រី ស្រ៊ុន សុភ័ត្រា មានប្រសាសន៍ថា៖
"ការឈានដល់ខួប ១០ ឆ្នាំនេះ គឺជាសមិទ្ធផលដ៏មានអត្ថន័យមួយសម្រាប់ក្រុមហ៊ុនយើងខ្ញុំ។ ភាពជោគជ័យនេះ មិនមែនកើតឡើងដោយសារបេលីណាតែម្នាក់ឯងនោះទេ ប៉ុន្តែជាលទ្ធផលនៃទំនុកចិត្ត ការគាំទ្រ ពីអតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកគ្រប់រូប។ យើងខ្ញុំនឹងបន្តការអភិវឌ្ឍន៍ គុណភាពសេវាកម្ម ជូនអតិថិជនរបស់យើង។"

បេលីណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូអាជីវកម្ម បុគ្គលិក និងអ្នកគាំទ្រទាំងអស់ ដែលបានដើររួមដំណើរជាមួយយើងអស់រយៈពេល ១០ ឆ្នាំកន្លងមក និងបន្តផ្តល់ទំនុកចិត្តដល់យើងនាពេលអនាគត។
អំពី បេលីណា (Belyna)
បេលីណា គឺជាម៉ាកយីហោសម្រស់ឈានមុខមួយនៅកម្ពុជា ដែលផ្តល់ជូនសេវាកម្មថែរក្សាសម្រស់ស្បែក មុខ, សក់, ខ្លួន, ក្រចក (ពីក្បាលដល់ចុងជើង) ដោយផ្តោតលើគុណភាព សុវត្ថិភាព ។ តាមរយៈការអភិវឌ្ឍឥតឈប់ឈរ បេលីណា បានក្លាយជាជម្រើសដែលទទួលបានទំនុកចិត្តពីអតិថិជនរាប់ម៉ឺននាក់នៅទូទាំងប្រទេស។
ឆ្លៀតក្នុងឳកាសនេះ បេលីណានឹងផ្តល់ជូន ប្រូម៉ូសិនពិសេស
គូប៉ុង សេវាកម្ម (មានដូចជា ម៉ាស្សាមុខ, ស្ប៉ាខ្លួន, Laser )
. 5 ថែម 2
. 8 ថែម 3
លាបព៌ណសក់, អ៊ុតសក់, ព្យាបាលសក់ ចុះ 50%
Belyna Official Page: Belyna - បេលីណា Spa & Salon












