ខេត្តសំណាង! ស្ថានីយផលលិតអគ្គិសនីដើរដោយថាមពលខ្យល់តម្លៃ ២០០ លាន$ នឹងលេចរូបរាងឡើងនៅខេត្ត១ នេះ
ធី ស្រីល័ក្ខAPRIL 24 20268 views

នេះជាដំណឹងល្អមួយសម្រាប់ប្រជាជនកម្ពុជា ខណៈឆាប់ៗខាងមុខនេះកម្ពុជាក៏នឹងមានស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ផងដែរ។ ខណៈគម្រោងដ៏កម្រមួយនេះ ទើបនឹងត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តក្នុងពេលថ្មីៗនេះ។

 

យោងតាមរបាយការណ៍របស់គណៈកម្មាធិការវិនិយោគកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមេសា បានឲ្យដឹងថា គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់នេះ គឺមានទីតាំងស្ថិតនៅក្នុង ខេត្ដមណ្ឌលគិរី។ ដោយគម្រោងនេះមានអានុភាព ១៥០ មេហ្គាវ៉ាត់ និងមានទុនវិនិយោគសរុប ២០០ លានដុល្លារ។ នៅពេលបើកដំណើរការគម្រោងនេះ ក៏នឹងផ្ដល់ ឱកាសការងារចំនួន ៤២ កន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។

 

គួរជម្រាបថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង។ 

3fce6d20 7230 4845 B4b7 3e9924304e69.jpg

ក្នុងចំណោមគម្រោងវិនិយោគទាំង ១៤៦នេះ មាន គម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយ ក.អ.ក. (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦០គម្រោង និងក្នុង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥គម្រោង) និងគម្រោងចំនួន ៥១ ត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ.៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia