សោកស្តាយ! ក្រុមហ៊ុន Meta គ្រោងកាត់បុគ្គលិកទ្រង់ទ្រាយធំបំផុតខ្ទង់ ៨ពា.ន់នាក់ ព្រោះមូលហេតុទាំងនេះ
ធី ស្រីល័ក្ខMAY 21 2026239 views

យោងតាមការចុះផ្សាយដោយសារព័ត៌មាន CNBC បានឱ្យដឹងថា ក្រុមហ៊ុន Meta បានចាប់ផ្តើមអនុវត្តផែនការបញ្ឈប់បុគ្គលិកចំនួន ៨,០០០ នាក់នៅទូទាំងសកលលោកហើយ ដោយនៅក្នុងនោះ បុគ្គលិកនៅប្រទេសសិង្ហបុរីបានទទួលអ៊ីមែលជូនដំណឹងតាំងពីម៉ោង ៤ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) កាលពីម្សិលមិញនេះ។

 

ប្រភពដដែលបានបន្តឱ្យដឹងបន្ថែមថា បុគ្គលិកនៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទីផ្សារដទៃទៀត ក៏នឹងត្រូវទទួលបានការជូនដំណឹងនៅព្រឹកព្រលឹមថ្ងៃដដែលនោះផងដែរ ទៅតាមម៉ោងនៃប្រទេសរៀងៗខ្លួន ដែលនេះជាផ្នែកមួយនៃផែនការកាត់បន្ថយកម្លាំងពលកម្មចំនួន ១០% របស់ក្រុមហ៊ុន។ ទន្ទឹមនឹងការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ ក្រុមហ៊ុនក៏បានលើកទឹកចិត្តឱ្យបុគ្គលិកធ្វើការពីផ្ទះ ផងដែរ។

 23

លោកស្រី Janelle Gale ដែលជាប្រធានផ្នែកធនធានមនុស្សរបស់ Meta បានលើកថា ក្រុមហ៊ុន Meta បានឆ្លងកាត់ការបញ្ឈប់បុគ្គលិកជាច្រើនលើកច្រើនសារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលអគ្គនាយកលោក Mark Zuckerberg ព្យាយាមស្វែងរកប្រសិទ្ធភាពការងារឱ្យកាន់តែខ្ពស់។ លោកបានលើកទឹកចិត្តឱ្យវិស្វករប្រើប្រាស់ភ្នាក់ងារ AI សម្រាប់ការសរសេរកូដនិងកិច្ចការផ្សេងៗទៀត ព្រមទាំងបានដាក់ចេញនូវផែនការតាមដានឧបករណ៍របស់បុគ្គលិកដើម្បីកែលម្អបច្ចេកវិទ្យា។

 

លើសពីនេះ លោកក៏បានចំណាយពេលអភិវឌ្ឍជំនួយការ AI ផ្ទាល់ខ្លួន ដើម្បីជួយសម្រាលការងារមួយចំនួនក្នុងនាមជា CEO រួមទាំងការប្រមូលមតិកែលម្អពីបុគ្គលិកផងដែរ។ សរុបមក ទាំងការបញ្ឈប់ និងការផ្លាស់ប្តូរការងារ គឺប៉ះពាល់ដល់កម្លាំងពលកម្មប្រហែល ២០% នៃក្រុមហ៊ុនទាំងមូល។

 

គូសបញ្ជាក់ថា ការផ្លាស់ប្តូរទាំងនេះបានបង្កឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមបុគ្គលិករបស់ Meta ដោយពួកគេបានធ្វើការតវ៉ាប្រឆាំងនឹងវិធានការទាំងនេះ តាមរយៈការចែកចាយខិត្តប័ណ្ណនៅតាមការិយាល័យ និងការបង្ហោះសាររិះគន់នៅលើបណ្តាញទំនាក់ទំនងផ្ទៃក្នុងរបស់ក្រុមហ៊ុន គឺ Workplace

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia