ឆ្នាំថ្មី មនុស្សថ្មី! រឿង៨យ៉ាង យុវជនត្រូវធ្វើជាបន្ទាន់ បើចង់សល់ទ្រព្យ សល់លុ.យ ទាំងវ័យក្មេង
Kan DaraNOVEMBER 24 2023689 views

យុវវ័យមានអាយុចាប់ពី ១៧ ឆ្នាំឡើងទៅ គឺត្រូវមានគោលដៅសម្រាប់ជីវិត។ ជាពិសេសនោះ ត្រូវដឹងពីអ្វីដែលខ្លួនចង់បានបំផុត។ ខាងក្រោមនេះគឺជារឿងធំៗទាំង៨យ៉ាង ដែលយុវជនសម័យទំនើបគួរធ្វើ បើចង់សល់ទ្រព្យ សល់លុយទាំងវ័យក្មេង៖

 

/. រៀនបន្ថែម នៅពេលដែលអ្នកផ្សេងកំពុងសម្រាក៖ ការសិក្សារៀនសូត្រមិនដែលមានពាក្យថាច្រើនពេកនោះទេ ហើយមនុស្សយើងម្នាក់ៗត្រូវតែបន្តការរៀនសូត្រពេញមួយជីវិតរបស់យើង។

 

/. សម្រេចចិត្ត នៅពេលអ្នកផ្សេងខ្លាចក្នុងការសម្រេចចិត្ត៖ ការសម្រេចចិត្ត គឺបញ្ជាក់ថាអ្នកជាមនុស្សម្នាក់ដែលចេះចាប់យកឱកាស ក្លាហាន នៅក្នុងការសម្រេចចិត្ត បើទោះបីការសម្រេចចិត្តនោះខុសក៏ដោយ ក៏វាមិនធ្វើឲ្យអ្នកស្ដាយក្រោយដែរ បើបរាជ័យអ្នកអាចទុកវាជាមេរៀន តែបើជោគជ័យ អ្នកនឹងចំណេញ តែប្រសិនបើអ្នកមិនបានសម្រេចចិត្តអ្នកនឹងស្ដាយក្រោយមិនខាន។

 

/. ខិតខំធ្វើការងារឲ្យអស់ពីសមត្ថភាព ខណៈពេលអ្នកផ្សេងកំពុងស្រមើស្រមៃ៖ មនុស្សភាគច្រើនចង់បានលទ្ធផលអស្ចារ្យ ប៉ុន្ដែមិនដែលផ្លាស់ប្ដូរអ្វីដែលពួកគេធ្វើនោះទេ។ មានពាក្យមួយឃ្លា លើកឡើងថា មានតែមនុស្សល្ងង់ប៉ុណ្ណោះដែលធ្វើរឿងដដែលតែចង់បានលទ្ធផលអស្ចារ្យជាងមុន។

 

/. ចាប់ផ្ដើមនៅពេលអ្នកផ្សេងកំពុងតែពន្យារពេល៖ គ្មានអ្វីសុក្រឹតជាងពេលវេលាទៀតនោះទេ​ ព្រោះមនុស្សម្នាក់ៗមាន ពេល ២៤ម៉ោងក្នុងមួយថ្ងៃស្មើរៗគ្នា។ ប៉ុន្តែអ្វីដែលខុសគ្នានោះ​គឺការប្រើប្រាស់ពេលវេលានេះ​ឯង។

 

/. តស៊ូនៅពេលអ្នកដទៃកំពុងតែបោះបង់៖ ការតស៊ូព្យាយាមគឺឈ្នះរាល់ឧបសគ្គទាំងអស់ មិនថាឧបសគ្គនោះធំយ៉ាងណានោះទេ។ 

 

/. រត់នៅពេលអ្នកដទៃកំពុងតែដើរ៖ បើចង់ឈានមុខគេ នៅពេលអ្នកដទៃកំពុងដេក យើងត្រូវតែដើរ ហើយនៅពេលគេកំពុងតែដើរ គឺយើងត្រូវតែរត់មិនអាចដើរដូចគេបានឡើយ។

 

/. ស្ដាប់នៅពេលអ្នកផ្សេងកំពុងនិយាយ៖ ស្ដាប់គឺជាវិធីសាស្រ្តរៀនដ៏អស្ចារ្យមួយដែលមនុស្សភាគច្រើនមិនបានដឹង។ 

 

/. សន្សំនៅពេលអ្នកផ្សេងកំពុងចាយវាយខ្ជះខ្ជាយ៖ ប្រសិនបើអ្នកចង់បានលទ្ធផលលើសពីគេ អ្នកចាំបាច់ត្រូវតែធ្វើឲ្យបានច្រើនជាងគេ ជាពិសេសនោះអ្នកត្រូវមានភាពឧស្សាហ៍ព្យាយាមផងដែរ។

 

ជាការពិតណាស់មនុស្សភាគច្រើនចង់បានលទ្ធផលល្អ ខណៈពេលដែលពួកគេមិនព្រមចាប់ផ្ដើមធ្វើវាឲ្យបានកាន់តែប្រសើរជាងមុន នេះជាកំហុសដ៏ធំមួយដែលយុវជនគួរជៀសវាង និងគួរអនុវត្តតាមរឿង៨យ៉ាងខាងលើឲ្យបានខ្ជាប់ខ្ជួន បើចង់ធូរធារ សល់លុយ សល់ទ្រព្យទាំងវ័យក្មេង៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large