ច្បាស់ៗ! ក្រុមហ៊ុន NN Auto ប្រកាសថា រថយន្ត AVATR ៨ម៉ូដែលនេះ គឺក្រុមហ៊ុនជាអ្នកនាំចូលផ្តាច់មុខ
ធី ស្រីល័ក្ខ•OCTOBER 22 2026•303 views

មុននេះបន្តិច យោងតាមការបង្ហោះលើផេកផ្លូវការរបស់ AVATR Cambodia បានប្រកាស ក្រុមហ៊ុន អិន អិន អូតូ មេនូហ្វេកឆឺរីង (NN Auto Manufacturing Co., Ltd.) សូមជម្រាបជូនដល់សាធារណជន អតិថិជន និងដៃគូអាជីវកម្មទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុនគឺជាតំណាងផ្លូវការដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក “AVATR” នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

ជាមួយគ្នានោះដែរ ចំពោះប្រភេទរថយន្ត AVATR ដែលក្រុមហ៊ុន អិនអិន អូតូ នាំចូលផ្តាច់មុខនោះមានម៉ូដែលដូចជា៖ AVATR 06-Luxury sports sedan, AVATR 06T- Smart sport sedan, AVATR 07- Mid-size luxury SUV, AVATR 07L- Mid-large luxury SUV, AVATR 11- Luxury SUV, AVATR 12- Luxury fastback sedan, AVATR 011(pecial edition based on the AVATR 11), AVATR 012(special edition based on the AVATR 12)។

 

ដើម្បីធានានូវសិទ្ធិស្របច្បាប់ ស្តង់ដារគុណភាពផលិតផល និងការការពារផលប្រយោជន៍របស់អតិថិជន ក្រុមហ៊ុនសូមបញ្ជាក់ថា រាល់សកម្មភាពនាំចូល ផ្សព្វផ្សាយ ឬចែកចាយរថយន្តម៉ាក “AVATR” ដោយក្រុមហ៊ុន ឬបុគ្គលណាដែលមិនទទួលបានការអនុញ្ញាតជាផ្លូវការ អាចត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

858382581 122115410091332390 2745495653141098390 N

858299523 122115410133332390 3306310332140915402 N

គួរជម្រាបថា ក្រុមហ៊ុនក៏បានប្តេជ្ញារក្សានូវស្តង់ដារខ្ពស់បំផុតក្នុងការផ្តល់ជូនរថយន្ត សេវាកម្មក្រោយពេលលក់ និងការធានាផ្លូវការ ដើម្បីផ្តល់នូវទំនុកចិត្ត និងបទពិសោធន៍ដ៏ល្អប្រសើរជូនអតិថិជនគ្រប់រូប នៅក្នុងនោះដែរ បើសិនជាបងប្អូនចង់ទិញរថយន្ត AVATR ដែលមានគុណភាពល្អ មានការធានាច្បាស់លាស់ពីក្រុមហ៊ុនបងប្អូនអាចទិញពីក្រុមហ៊ុនអិនអិន អូតូបានផងដែរ។ អាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មាន និងកក់ឥឡូវនេះ៖ 069 552 557 ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia