ក្តៅៗ! សហរដ្ឋអាមេរិក ប្រកាសផ្អាកផ្តល់ទិដ្ឋាការសម្រាប់ប្រទេសចំនួន៧៥ ខណៈក្នុងនោះមានប្រទេស៤ក្នុងអាស៊ាន
ធី ស្រីល័ក្ខJANUARY 15 202631 K views

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសផ្អាកការដំណើរការ "ទិដ្ឋាការអន្តោប្រវេសន៍" (Immigrant Visas - សម្រាប់អ្នកចង់ទៅរស់នៅអចិន្ត្រៃយ៍) សម្រាប់ពលរដ្ឋមកពីប្រទេសចំនួន ៧៥ការផ្អាកនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ តទៅ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

 

ប្រភពខាងបានបន្តឱ្យដឹងទៀតថា ចំពោះប្រទេសចំនួន ៧៥ ដែលអាមេរិកផ្អាកផ្តល់ទិដ្ឋាការក្នុងននោះក៏មានប្រទេសអាស៊ានចំនួន៤ ដោយមានដូចជា៖ អាហ្វហ្គានីស្ថាន, អាល់ហ្សេរី, អង់ទីហ្គា, បាប៊ូដា, អាមេនី, អាស៊ែបៃហ្សង់,បាហាម៉ាស,បង់ក្លាដែស,បាបាដូស,បេឡារុស,បេលីស,ប៊ូតាន បូស្នៀ,ប្រេស៊ីល,ភូមា,កម្ពុជា,ថៃ,ឡាវ ,កាមេរូន ,កាប់វើដ ,កូឡុំប៊ី ,កុងហ្គោ ,គុយបា ,ដូមីនីកា ,អេហ្ស៊ីប ,អេរីទ្រា ,អេត្យូពី, ហ្វីជី ,ហ្គាំប៊ី ,ហ្សកហ្ស៊ី ,ហ្គាណា ,ហ្គ្រេណាដា, ហ្គាតេម៉ាឡា ,ហ្គីណេ ,ហៃទី, អ៊ីរ៉ង់ ,អ៊ីរ៉ាក់ ,កូតឌីវ័រ ,ហ្សាម៉ាអ៊ីក ,ហ្ស៊កដានី ,កាហ្សាក់ស្ថាន, កូសូវ៉ូ, គុយវ៉ែត, កៀហ្ស៊ីស៊ីស្ថាន  ,លីបង់, លីបេរីយ៉ា ,លីប៊ី ,ម៉ាសេដូណា ,ម៉ុលដាវី ,ម៉ុងហ្គោលី ,ម៉ុងតេណេហ្គ្រោ ,ម៉ារ៉ុក ,នេប៉ាល់ ,នីការ៉ាហ្គា ,នីហ្សេរីយ៉ា, ប៉ាគីស្ថាន, សាធារណរដ្ឋកុងហ្គោ, រុស្ស៊ី, រវ៉ាន់ដា ,សាំងគីត និងណេវីស ,សាំងលូស៊ី, សាំងវីនសិន និងហ្គ្រេណាឌីន ,សេណេហ្គាល់, សៀរ៉ាឡេអូន ,សូម៉ាលី ,ស៊ូដង់ខាងត្បូង ស៊ូដង់ ស៊ីរី ,តង់ហ្សានី  , តូហ្គោ, ទុយនីស៊ី, អ៊ូហ្គង់ដា អ៊ុយរូហ្គាយ ,អ៊ូសបេគីស្ថាន និងយេម៉ែន។

8

ចំពោះមូលហេតុដែល រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចផ្អាកការផ្ដល់ទិដ្ឋាការអន្តោប្រវេសន៍ដល់ប្រទេសចំនួន ៧៥ ដោយមិនកំណត់ពេលវេលា គឺដើម្បីការពារកុំឱ្យជនបរទេសដែលគ្មានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ចូលមកប្រើប្រាស់ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក។

 

ទោះជាយ៉ាងណា ប្រសិនបើអ្នកគ្រាន់តែចង់ទៅលេងកម្សាន្តឬធ្វើការងារបណ្តោះអាសន្ន អ្នកនៅតែអាចដាក់ពាក្យសុំទិដ្ឋាការប្រភេទធម្មតាបានដដែល ប៉ុន្តែអាចនឹងមានការពិនិត្យហ្មត់ចត់ជាងមុនលើលក្ខខណ្ឌហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia